សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញចលនាស្រ្ដី ដែលជាមន្រ្ដីមូលដ្ឋាន ខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ ពង្រងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧។ ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី...
(បាត់ដំបង/ប៉ៃលិន)៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម លី សុធា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឡៅ...
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់នៅថ្ងៃទី២៥ ខែកញ្ញា នេះថា មកទល់បច្ចុប្បន្ននេះ ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ រួមមាន៖ ខេត្តក្រចេះ, កំពង់ធំ, ត្បូងឃ្មុំ, កំពង់ចាម ស្មើ ១៤ ក្រុង-ស្រុក និង ៤៦ ឃុំ-សង្កាត់។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណ ៧,១៣៩ គ្រួសារ, ផ្ទះប៉ះពាល់ប្រមាណ ៧,០៨៨ ខ្នង...
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន។ បើតាមរដ្ឋបាលស្រុកឯកភ្នំ បានឱ្យដឹងថា ឃុំចំនួន៥ក្នុងភូមិសាស្រ្តស្រុកឯកភ្នំបានរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងសង្កែសរុបរួមមាន៖ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ ៨៣២ ខ្នងផ្ទះ ស្មើនឹង ២ ០៨៣ គ្រួសារ,ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៥១ទីតាំង សរុបប្រវែងប្រមាណ ២២ ៦៤០ ម៉ែត្រ,ប៉ះពាល់ដំណាំសរុបចំនួន២...
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA កំពុងរៀបចំពិព័រណ៍ទេសចរណ៍២០២៦ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ បំណងបង្ហាញភាពសម្បូរបែប ផលិតផលទេសចរណ៍កម្ពុជា ពិសេសសេវាកម្មធ្វើដំណើរកម្សាន្ត សេវាស្នាក់នៅ សេវាកម្មធនាគារ និងផលិតផលក្នុងស្រុកនានាទៀត ដែលអាចទ្រទ្រង់គាំទ្របាននៅពេលមានកំណើនកើនឡើងយ៉ាងគំហុកនៃអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា។ បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ទេសចរណ៍ក្នុងរយៈពេល២ថ្ងៃមកនេះ គឺមានអ្នកដំណើរអន្តរជាតិ ដែលអញ្ជើញដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការចូលសាកសួរព័ត៌មាន ស្វែងរកការកក់ទិញសេវាកម្មធ្វើដំណើរ ស្នាក់នៅសណ្ឋាគារ សេវាកម្មធនាគារ និងកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តទេសចរណ៍នានាទៀត នៅក្នុងប្រទេសកម្ពុជា...
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី «ការដោះស្រាយការគំរាមកំហែងដល់អត្ថិភាពដែលបង្កឡើងដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ» នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ឯកឧត្តម សានវណ្ណទី រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឡើងថ្លែងការណ៍ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារ និងស្តារព្រៃកោងកាង និងតំបន់ដីសើមឆ្នេរ ការបញ្ចូលហានិភ័យនៃការកើនឡើងកម្ពស់ទឹកសមុទ្រទៅក្នុងផែនការអភិវឌ្ឍន៍ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍងាយស្រួលទទួលបានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស។ សេចក្តីប្រកាសស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ នេះទទួលស្គាល់ថា ការកើនឡើងកម្ពស់ទឹកសមុទ្រកំពុងបង្កផលប៉ះពាល់ជាក់ស្តែង និងហានិភ័យធ្ងន់ធ្ងរដល់ប្រទេសកោះតូចកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍន៍តិចតួច និងសហគមន៍នៅតំបន់ឆ្នេរ និងតំបន់ទំនាប។...
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សារួចលើសេចក្ដីព្រាងច្បាប់ចំនួន៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច៖ ១-ប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ពិនិត្យ...
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ២៣នាក់ (ស្រី០៥នាក់) ចេញពីប្រទេសកម្ពុជា តាមនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ (ខេត្តស្វាយរៀង)។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online...
នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលជាប្រយោជន៍រួម។ បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...