ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ខ្មែរ ដែលបានប្រារព្វតាំងពីបុរាណកាលមក។ ពិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ពុទ្ធសាសនិកធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន និងបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមថែរក្សា និងអភិរក្សនូវទំនៀមទម្លាប់...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ជម្លោះរវាងកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់កម្ពុជាការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក...
នៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ការស្តារទំនុកចិត្តឡើងវិញចាំបាច់ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងគ្នា»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ ការខូចខាតបេតិកភណ្ឌវប្បធម៌...
នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ...
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជម្រៅ។ ក្នុងពេលទន្ទឹងរង់ចាំការអបអរសាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជា...
បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើន។ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកឯកភ្នំបណ្ដាលឱ្យប៉ះពាល់លើឃុំចំនួន៥ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣០៧០ខ្នងផ្ទះ ស្មើនឹង ៣ ៦៣១គ្រួសារ,វត្តអារាម៧វត្ត, សាលារៀនចំនួន ១៤សាលា, មណ្ឌលសុខភាព ១មណ្ឌល,...
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងជនជាតិនីហ្សេនៅបរទេស អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលដើរតួជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់មិត្តភាព និងការផ្លាស់ប្តូរទស្សនកិច្ចអោយបានទៀងទាត់ថែមទៀតនាពេលខាងមុខ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយប្រទេសនីហ្សែ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ ពិនិត្យស្ថានភាពផ្ទាល់ និងនាំយកជំនួយស្បៀងបឋម ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅតាមទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអន្តរាគមន៍ជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ...
ភ្លាមៗបន្ទាប់ពីមានបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី អគ្គភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងរាប់រយនាក់ និងសម្ភារៈសង្រ្គោះបន្ទាន់រួចជាស្រេចដើម្បីចុះជួយអន្តរាគមន៍ពលររដ្ឋគ្រោះដោយសារទឹកជំនន់។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះបានចុះត្រួតពិនិត្យ រថយន្ត និងឧបករណ៍សង្រ្គោះសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដោយបាន បណ្តាលឲ្យតំបន់ខ្លះមានការលិចលង់នោះ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងពលតូចបានត្រៀមកម្លាំងជាង២៥០នាក់ រថយន្តធុនធ្ងន់ជាង១០គ្រឿង អូប័រជាងជិត២០គ្រឿង ម៉ាស៊ីនបូមទឹក ឡានពេទ្យ...
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត...