សហជីព និងប្រជាពលរដ្ឋ សម្តែងការហួសចិត្ត និងឈប់ជឿលើបុគ្គល អ៊ុំ សំអាន ដែលជាមនុស្សធ្លាប់ជាប់គុកព្រោះនិយាយកុហករឿងព្រំដែន និងបានចំអកឱ្យបុគ្គលនេះថាជាមនុស្សគ្មានចំណេះដឹង គ្មានសមត្ថភាពអ្វីមកនិយាយរឿងព្រំដែនប្រទេសជាតិនោះទេ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា បុគ្គល អ៊ុំ សំអាន ជាក្រុមបំផ្លាញជាតិក្រៅស្រុក ខំប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនកម្ពុជា ប៉ុន្តែការពិតបុគ្គលនេះគ្មានចេះដឹងអ្វីសូម្បីបន្តិច ជាក់ស្តែងធ្លាប់ជាប់គុកដោយសារ និយាយបំភ្លៃការពិតរឿងព្រំដែន ហើយធ្លាប់បានសារភាពថា ខ្លួនជាមនុស្សគ្មានចំណេះដឹង និយាយដោយគ្មានការពិចារណាទៀតផង។ លោកថ្លែងថា៖«អ្វីដែលលោក...
សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២៩ ហេីយក្រុមហ៊ុនManulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។...
សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ការចូលរួមរត់របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅតំបន់អង្គរ ខេត្តសៀមរាប សបញ្ជាក់យ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។ ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ស្របពេលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនិងបញ្ជាចេញដំណើរ ហើយសម្ដេចក៏បានចូលរួមរត់ដោយផ្ទាល់លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩...
ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី បានចូលរួមជាមួយពិភពលោកទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ...
ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ។ ព្រឹត្តិការណ៍កីឡាមហាជននេះ មានការប្រកួតលើវិញ្ញាសារបាល់ទាត់ និងបាលទះ ដោយមានកីឡាករចំនួន៣៧ក្រុមចូលរួមប្រកួតដណ្តើមពានរង្វាន់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ...
សៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី «ទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងអង្គរវត្ត លើកទី២៩» នៅមុខប្រាសាទអង្គរវត្ត ។ ក្នុងឱកាសនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាក្ដីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។...
ភ្នំពេញ ៖ ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ ត្រូវរួសរាន់ចុះបញ្ជីការស្នើរអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ បន្ថែមពីនេះ ទន្តពេទ្យត្រូវសរសេរវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកជំងឺ សាច់ញាតិ និងអ្នកជិតខាង យល់បានពិតប្រាកដ និងអាចអនុវត្តបានត្រឹមត្រូវ។ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណះទន្តពេទ្យកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសបើកសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារទន្តសាស្ត្រលើកទី១ ក្រោមប្រធានបទស្តីពី “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវះទន្តសាស្រ្ត” នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានលោកប្រធានគណៈទន្តពេទ្យរាជធានីខេត្តទាំង២៥...
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ ក្នុងជំនួបការងារនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦...
សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ។ គោលបំណងនៃការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង គឺទី១-ដើម្បីកៀគរថវិកាជួយដល់ជនពិការដោយសារគ្រាប់ម៉ីន ដែលបានអនុវត្តតាំងពីឆ្នាំ១៩៩៦ និងជួយដល់អង្គការសប្បុរសធម៌នានា ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជំនាញ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍។ លើសពីនេះ ក៏ជាការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កភាពសប្បាយរីករាយក្រោមម្លប់នៃសន្ដិភាពផងដែរ។ ព្រឹត្តិការណ៍ស្អែកនេះ នឹងមាន១៣៨៧៧នាក់...