គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ និងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ។ មុននឹងឈានដល់កិច្ចប្រជុំនេះ អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក៏បានចុះពិនិត្យការងារអភិរក្ស...
ធនាគារជាតិនៃកម្ពុជា ផ្តល់សន្ទនីយភាពចាំបាច់ (ឥណទាន) សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា ដាក់ចេញប្រកាសលេខ ធ៣៧.០២៦.២០៤ ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់ សន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឱ្យប្រើប្រាស់ជំនួសប្រកាសលេខ ធ៧-០១៥-១៥៣ ប្រ.ក ចុះថ្ងៃទី១៧...
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។ ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល...
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌឫស្សីកែវ នឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការពិនិត្យតាមជំនាញរបស់សមត្ថកិច្ចល្អិតល្អន់មកបានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុ គឺជាមនុស្សស្រី ខណៈភាគីបុរសជាអ្នករួមដំណើរឋិតក្នុងស្ថានភាពស្រវឹងជោគជាំ ប៉ុន្តែដោយសាររូបគេប្រើប្រាស់ពាក្យសម្តីតិះដៀលប្រមាថធ្ងន់ធ្ងរម៉ាក់ងាយដល់អាយុជីវិតមនុស្សផងនោះ សមត្ថកិច្ចក៏ប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនអ្នកទាំង០២ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ផ្អែកតាមរយៈវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ...
អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង២ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា នេះ ដែលព្រឹកថ្ងៃនេះ មានអាកាសធាតុល្អ ធ្វើឱ្យមើលឃើញព្រះអាទិត្យរះយ៉ាងស្អាតគួរគយគន់។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលពួកគេត្រូវរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនេះ ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាស ស្របជាមួយទេសភាពសម្រស់ខៀខ្ចី នៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ អ្នកទេសចរខ្លះដែលធ្លាប់បានទៅទស្សនាជាច្រើនលើក ក៏នៅតែចំណាយពេលដើម្បីរង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តទៀត។ ពួកគេមានមោទនភាព ដែលឃើញភ្ញៀវទេសចរជាច្រើនជាតិសាសន៍...
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលមកពីសាលាបឋមសិក្សាចំនួនប្រាំ ស្មើនឹងចំនួន ៣ ៣៩០នាក់ ដោយមានទាំងការបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋមដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅបន្តអប់រំសុខភាពដល់សិស្សានុសិស្ស។ កម្មវិធីពិនិត្យព្យាបាលនេះ ប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សារំចេក៣ ភូមិរំចេក៣...
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញអបអរសាទរ និងថ្វាយបង្គំក្នុងឱកាសនៃពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស នៅវិហារធំគីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមិនរើសអើង ហើយបានអនុញ្ញាតឲ្យសាសនិកឥស្លាមនៅកម្ពុជា អនុវត្តប្រពៃណីសាសនាបានយ៉ាងពេញលេញ ។ ឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្វាយបង្គំនៅទីនោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦...
ខេត្តបន្ទាយមានជ័យ៖ ជនភៀសសឹងដែលមិនទាន់អាចទៅផ្ទះវិញ ដែលស្នាក់នៅជំរំវត្តកណ្តោល ពេញចិត្តរស់នៅផ្ទះបណ្តោះអាសន្ន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់ជូនពួកគាត់។ ទោះបីយ៉ាងណា ពួកគាត់នូវតែបង្ហាញភាពឈឺចាប់នៃការឈ្លានពានរបស់យោធាថៃ ដែលបានបំផ្លេចបំផ្លាញភូមិឋានរបស់ពួកគាត់ក្រោយមានបទឈប់បាញ់ កាលឆ្នាំមុន ហើយពួកគាត់នូវតែទាមទារអោយរដ្ឋាភិបាលថៃចូលមកដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាអោយឆាប់ ដើម្បីពួកគាត់អាចវិលទៅភូមិឋានវិញ។ ទីតាំងផ្ទះបណ្តោះអាសន្ន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីជំរំចាស់ និងប្រមាណ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ ជនភៀសសឹកដែលមិនបានទៅផ្ទះទាំងអស់នោះ ត្រូវបានជម្លៀសចេញពីតំបន់ក្រហមដែលយោធាថៃដាក់ទូកុងតឺន័រ...
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាព”។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពគ្នាសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២,៥០ដុល្លារអាម៉េរិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសាខាងមុខតទៅ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតវិស័យកាត់ដេរ ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយចប់កិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈ នារសៀលថ្ងៃទី២០ ខែមីនានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា បន្ទាប់ពីពិភាក្សាគ្នារយៈពេលប្រហែល ៥ម៉ោង គឺទទួលបានលទ្ធផលជាវិជ្ជមានមួយ ដោយឯកភាពគ្នាថានឹងផ្តល់ប្រាក់បន្ថែមជាលក្ខណៈបណ្តោះអាសន្នជូនទៅដល់កម្មករនិយោជិតខាងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលកាបូបនិងធ្វើដំណើរចំនួន ២ដុល្លារកន្លះ...