សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញស្នាដៃនិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «គូព្រេងមិនព្រាត់»។ សៀវភៅនេះ បានសរសេរចេញជា ៣ ភាសា គឺខ្មែរ ចិន និងភាសាអង់គ្លេស។ សម្តេចតេជោ បានបង្ហាញស្នាដៃនិពន្ធសៀវភៅនេះ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោនៅព្រឹកថ្ងៃពុធនេះ។
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។
លោកស្រីបណ្ឌិត នូលីន ហៃហ្ស៊ើ (Noeleen Hayzer) បេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានលើកឡើងថា លោកស្រីពិតជាអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ តាមការស្នើសុំពីភាគីកូរ៉េខាងត្បូង។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ -១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ថ្លែងដោយគ្មានភាពស្ទាក់ស្ទើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឲ្យពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចាក់វ៉ាក់សាំង Pfizer អាចឡើងមកចាក់នៅក្នុងរាជធានីភ្នំពេញបានដោយសេរី។
ប្រភពផ្លូវការបានបញ្ជាក់ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី៨ ខែមករានេះ បន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃប្រកបដោយ លទ្ធផលជាវិជ្ជមាន។
នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ បានស្នើទៅកាន់គូស្វាមី ភរិយា ដែលលែងលះគ្នាហើយ កុំបន្តជេគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ឬប្រព័ន្ធផ្សព្វផ្សាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជា មិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះដាច់ខាត ដើម្បីទប់ស្កាត់ការរាតត្បាត នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា។