ភ្នំពេញ ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនអាចទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមពីប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីការដកស្រង់បទពិសោធន៍ និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍រកចំណុចខ្លាំង ចំណុចខ្សោយ ដែលគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត», នាព្រឹកថ្ងៃទី២0 ខែមីនានេះ។ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានលើកឡើងថា នេះគឺជាលើកទី១២ហើយ នៃយុទ្ធនាការមនុស្សធម៌ដ៏ប្រពៃ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ មិនមែនគ្រាន់តែជាកម្មវិធីបរិច្ចាគឈាមធម្មតានោះទេ...
ត្រៀមខ្លួនរួចរាល់ឬនៅ? ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះនឹងមានព្រឹត្តិការណ៍អមជាច្រើនទៀតរួមមាន៖ ១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក ៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព, ៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់...
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ថេង...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមមាន៖ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព តំណាងកម្មករនិយោជិត បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈមានការកើនថ្លៃ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២០ ខែមីនានេះ បានមានប្រសាសន៍ថា កិច្ចប្រជុំពិសេសនេះ ធ្វើឡើងដោយអនុលោមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានណែនាំឱ្យក្រសួងរៀបចំត្រីភាគីមួយជាប្រព័ន្ធ ដើម្បីពិនិត្យវាយតម្លៃទៅលើផលប៉ះពាល់ដែលមានការកើតមានឡើងនៃតម្លៃប្រេងឥន្ធនៈជាសាកលនេះ។ ឯកឧត្តម បានបន្តថា ក្នុងនោះ...
ភ្នំពេញ ៖នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់ លោកជំទាវ ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ សម្តេចកិត្តិសង្គហបណ្ឌិត...
ជនភៀសសឹករាប់រយគ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងភូមិពព្លាក់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (វត្តបន្សាយចារាម ហៅ វត្ត កណ្តោល) នៅរសៀលថ្ងៃទី២០ មីនានេះ បានចាប់ផ្តើមរើអីវ៉ាន់ ទៅរស់នៅផ្ទះស្នាក់នៅបណ្តោះអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាល ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនភៀសសឹករាប់រយគ្រួសារ ស្នាក់នៅជំរំ ក្នុងវត្តកណ្តោល បានដឹកជញ្ជូនសម្ភារៈ ចាន ឆ្នាំង មុង ភួយ កន្ទេល និងសម្ភារៈចាំបាច់មួយចំនួនទៀងតាមគោយន្ត និងម៉ូតូ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖ ១. ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់...
កំពង់ឆ្នាំង ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យពង្រឹងសមត្ថភាពបច្ចេកទេស នៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុក ត្រូវមានសមត្ថភាពបច្ចេកទេសសមស្រប តាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបិទសន្និបាតនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លើកទី៤៤ លើកទិសដៅការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងឆ្នាំបន្ត និងបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព...
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងដើម្បីពន្លឿនការរៀបចំឱ្យបានរួចរាល់ទាន់ពេលវេលា។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ និងតំបន់ដែលត្រូវរៀបចំសង្រ្កាន្តឱ្យបានរួចរាល់មុនព្រឹត្តិការណ៍មកដល់។ សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរ។ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះនឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ,តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុក,ព្រាបសន្តិភាព,រូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ...