នៅថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបដឹកនាំកិច្ចប្រជុំកិច្ចការ ការពារធនធានធម្មជាតិព្រៃលិចទឹក និងចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ ។ ក្នុងនោះ ឯកឧត្តមលើកឡើងថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗ ដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឡើយ ។ តែត្រូវគោរព និងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបាន ដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ...
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញ ជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ផ្តល់ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក និងស្បៀងអាហាររួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈ...
ដើម្បីបង្កើតព្រឹត្ដិការណ៍ទាក់ទាញទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិក ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសីហនុ ព្រមទាំងវិស័យឯកជន សហការរៀបចំព្រឹត្តិការណ៍កីឡា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្ដព្រះសីហនុ ដែលមានបួនប្រភេទ គឺចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ក្រោមប្រធានបទ “រត់ដើម្បីសន្ដិភាព និងការពារបរិស្ថានធម្មជាតិ” នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង...
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានណែនាំដល់យុវជន និងសមាជិកគណបក្សគ្រប់ថ្នាក់ បន្តផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលនយោបាយ និងជំនាញបច្ចេកទេសដល់យុវជនក្នុងមូលដ្ឋាន ដើម្បីជំរុញឲ្យយុវជនមានការចូលរួមសកម្មក្នុងកិច្ចការសង្គម និងបំពេញភារកិច្ចជូនគណបក្សនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ព្រមទាំងឯកឧត្តម ទេព ធន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងលោក ព្រាប...
ខេត្តនិញប៊ិញ ៖ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ មានជំនួបរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។...
ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដើម្បី អបអរសាទរ «ឆ្នាំ ទេសចរណ៍ កម្ពុជា-ចិន នៃខួបលើកទី៦៨ ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន។ព្រឹត្ដិការណ៍នេះ រៀបចំឡើងនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នៅរាត្រីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ព្រឹត្តិការណ៍នេះ បានលើកកម្ពស់តម្លៃវប្បធម៌...
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលអភិបាលនៃគណៈខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធ។ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរ អបអរទិវាពិភពលោក «ទឹក និងឧតុនិយម» ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានឱ្យដឹងក្នុងឱកាស ក្នុងឱកាស «ទិវាទឹក និងឧតុនិយមពិភពលោក...
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ តាមទៅបង្ក្រាបមុខសញ្ញាប្រើហិង្សាវាយប្លន់ម៉ូតូចំនួន០៤នាក់ ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់ម៉ូតូហុងដាស្គុបពីមួយគ្រឿងពីស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ ការបង្ក្រាបនេះធ្វើឡើង ក្រោមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបក្រុមជនសង្ស័យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន ព្រមទាំងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តនាំយកស្បៀងអាហារ និងសម្ភារមួយចំនួនធំ ជូនទៅកាន់បងប្អូនជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការផ្តល់ស្បៀងអាហារ និងសម្ភារខាងលើនេះ ធ្វើឡើងតាមរយៈការបញ្ជូនទៅកាន់អាជ្ញាធរ នៃរដ្ឋបាលខេត្តសៀមរាបផ្ទាល់ ដោយដឹកចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ។ ស្បៀងអាហារ និងសម្ភារ...