មន្ត្រីជំនាញបានបញ្ជាក់ថា អំបិលឆ្នាំនេះមានតម្រូវការ និងទីផ្សារល្អ ប៉ុន្តែ២ខែដើមឆ្នាំ២០២៦នេះ ខេត្តកែប ផលិតអំបិលទើបបានរង្វង់២០០០តោនប៉ុណ្ណោះ ដោយសារអាកាសធាតុមិនអំណោយផល។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីជំនាញបានអះអាងថា បើអាកាសធាតុក្តៅ គ្មានភ្លៀងកក់ខែដូចសព្វថ្ងៃ បន្តអូសបន្លាយដល់ខែ៥ នោះទិន្នផលអំបិលឆ្នាំនេះ នឹងកើនជាងឆ្នាំមុន។ ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខេត្តកែប លោក ភោគ សុខេន បានប្រាប់ឲ្យដឹងថា នៅក្នុងបរិបទនៃការបិទព្រំដែន និងនាំចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក តម្លៃអំបិលមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ ក្នុង១បេ លក់បានតម្លៃចន្លោះ២០,០០០រៀល-២៥,០០០រៀល...
អាជ្ញាធរខេត្តកំពត ត្រៀមរៀបចំវិថីអាហារ និងបង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ ដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិភ្លក់រសជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅខែក្រោយនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តម្រូវឱ្យមានម្ហូបអាហា នំចំណីប្រពៃណីខ្មែរ ច្រើនជាង៦០មុខ សម្រាប់បង្ហាញ ក៏ដូចជាលក់ជូនភ្ញៀជាតិ អន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរដំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ ខណៈដែលមន្ត្រីជំនាញបញ្ជាក់ថា ផ្សារវិថីអាហារនេះនឹងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញនៅពេលខាងមុខ។ នៅក្នុងកិច្ចប្រជុំត្រៀមបើកដំណើរការផ្សារវិថីអាហារក្រុងកំពត កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា...
ធនាគារជាតិនៃកម្ពុជា នឹងជំរុញដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ខ្លួនជាប្រាក់រៀល និងការជំរុញឱ្យមានឥណទានប្រាក់រៀលកាន់តែច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញប្រាក់រៀលនេះ...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានដឹកនាំក្រុមគណះកម្មាការចំរុះ រួមមាន អាជ្ញាធរក្រុងសំពៅពូន កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ់ ឆ្មក់ចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុនកាស៊ីណូទាំង ៩ទីតាំង ស្មើនឹង ១១កន្លែង ដែលបានបិទសៀល នាពេលកន្លងមកដើម្បីពិនិត្យជាក់ស្ដែងនៅទីតាំងទាំងអស់នោះថានៅមានបន្ដរឺអត់ ដែលស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ស្ថិតក្នុងឱកាសឆ្មក់ចុះពិនិត្យជាក់ស្ដែងនៅទីតាំងតាមបណ្តាក្រុមហ៊ុនកាស៊ីណូទាំង ៩ទីតាំងស្មើនឹង ១១កន្លែង រួមមាន កាស៊ីណូហ្គោលដេន (៣ទីតាំង),...
ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន...
ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ និងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានថ្មី នៅកំណាត់ផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប១ ៨០០ម៉ែត្រ(កំណត់ទី១ និងកំណត់ទី២ ប្រវែងសរុប១ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ, កំណត់ទី៣ ប្រវែង ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន» ដែលនឹង ចូលមកដល់នាពេលខាងមុខនេះ នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានរម្លឹកប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធី«នគរសង្ក្រាន»ឆ្នាំនេះថា ទោះបីជាពេលនេះ ប្រទេសយើងកំពុងជួបប្រទះការបំពានលើបូរណភាពទឹកដីនៅទីតាំងមួយចំនួនតាមព្រំដែនជាមួយថៃ ក៏ប៉ុន្តែ...
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងសិក្សាលើ «សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់បង្កើតឱ្យមាន បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែម ដើម្បីទប់ស្កាត់ល្បិចកលបោកប្រាស់ក្នុងយុគសម័យឌីជីថល រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភូតភរ បោកប្រាស់យកទ្រព្យសម្បត្តិ។ ២. បទរៀបចំ...
ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និងកម្មករនិយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានថ្លែងអំណរគុណដល់សម្ដេចដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍នៅក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រចំពោះចំណាត់ការរបស់សម្ដេចធិបតីបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំជាមួយសហជីព តំណាងសមាគមន៍រោងចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែលកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ។ លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូពីដំណោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ...
កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ...