នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈដែលកម្ពុជាធ្វើជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ ២០២៤-២០២៧ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Marco Rubio...
រយៈពេលមួយឆ្នាំ ចាប់តាំងពីយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ រំលោភអធិបតេយ្យភាពកម្ពុជា ពលរដ្ឋភៀសសឹកចំនួន៦៤៥គ្រួសារ កំពុងរស់នៅជម្រកបណ្តោះអាសន្ន នៃមណ្ឌលភៀសសឹកភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្ពព្រះវិហារ នៅតែទន្ទឹងរង់ចាំដោយការឈឺចាប់ ភ័យខ្លាច ដោយសង្ឈឹមថា ពួកគាត់នឹងអាចវិលត្រលប់ទៅលំនៅឋានវិញ។ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ សល់តែមួយថ្ងៃទៀត គឺ១ឆ្នាំគត់ ដែលយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ រំលោភអធិបតេយ្យភាពកម្ពុជា។ ប្រជាពលរដ្ឋដែលជាជនភៀសសឹក ជម្លៀសពីតំបន់អានសេះ មុំបី បុសស្បូវ និង តេជោមរកតជាដើម...
ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក Thomas Andrews ធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក...
កំពង់ស្ពឺ៖ មន្ត្រីជំនាញ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពាក់មួកសុវត្ថិភាព និងការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO) នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិហ្លួង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ក្នុងពិធីបើកយុទ្ធនាការ ធ្វើឡើងក្រោមកិច្ចសហការរវាង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន អិន ស៊ី អិច ហុងដា សាខាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកក្កដា...
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision International) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងស្វែងរកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់អង្គការ ឆ្នាំ២០២៨-២០៣២...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល នាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូបគឺ វរសេនីយ៍ទោ KHAMPHET FONGLAMAY និងវរសេនីយ៍ទោ SINGSAVAN VONGSOUVANH ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍...
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ជួយបន្តផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាព ជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិកមកកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC)...
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និងមានលក្ខណៈបើកចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជាពិសេសលើកកម្ពស់ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្របដណ្តប់លើគម្រោងរាប់រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុនទាំងនេះបានផ្តោតសំខាន់លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា...
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្តជួយគាំទ្រគ្នាក្នុងស្មារតីជាភាតរភាព និងដើម្បលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ...
កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បានបំផ្ទុះកម្ទេចមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុំព័ន្ធជាសញ្ញាប្រុងប្រយ័ត្នកន្លងទៅ។ លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុមបុគ្គលិកអង្គការហេឡូត្រាស់ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោសសម្អាតគ្រាប់មីន១គ្រាប់ដែលនៅគាបថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។ លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាពនៃការបំផ្ទុះគ្រាប់មីននេះមិនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការរៀបចំសុវត្ថិភាពតាមគោលដៅនីមួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។...