នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម” នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ពិធីបើកកម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ត ផេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លូ...
ភ្នំពេញ៖កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេលប្រមាណ ២០ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលដែលសម្រេចបានក្នុងការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី...
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និង មេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និង និងច្បាប់មនុស្សធម៌អន្តរជាតិ។ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា សកម្មភាពផ្សេងៗរបស់ភាគីថៃ បានរំលោភទៅលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ...
២០២៦នេះ កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញអោយបាន១លានតោន ក្រោយរយៈពេល១៥ឆ្នាំនៃផែនការដែលបានដាក់ចេញកាលពីឆ្នាំ២០១០ ខណៈរយៈពេល ៧ខែ ឆ្នាំនេះបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ។ ក្នុងចំណោមប្រទេសនាំចេញអង្ករទៅកាន់ទៅទីផ្សារអន្តរជាតិ កម្ពុជា ចាត់ទុកថាជាប្រទេសវ័យក្មេងជាងគេក្នុងចំណោមប្រទេសនាំចេញធំៗដូចជា ប្រទេសវៀតណាម ថៃ ឥណ្ឌា និងប៉ាគីស្ថាន ។ ជាមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១០ដែលពេលនោះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ផែនការជំរុញការផលិតស្រូវ និង ការនាំចេញអង្ករឱ្យបាន ១លានតោននៅក្នុង១ឆ្នាំ។ រយៈពេល១៥ឆ្នាំកន្លងមក...
លោក មីន អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកម្ពុជា នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានតែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ BTV ថា៖ លោក មីន អោងឡាំង នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា គឺនៅដើមខែកញ្ញាខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចដើម្បីរិតចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។...
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង ៤ពាន់នាក់ រួមមានមេខ្លោងនិងគូកនចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលទូរទស្សន៍ BTV ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១...
កម្ពុជា-ចិនដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមហ្យូអរកូត ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់ លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេស កម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំ...
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ TH Automotive Manufacturing...
ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ការនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃចេញ ជាផលិតផលសម្រេច, ស្ថិតក្នុងពេលបច្ចុប្បន្ននេះត្រូវតែដើរទន្ទឹមគ្នា ដើម្បីគាំទ្រដល់កសិករ ចៀសវាងការកក់ស្ទះ ឬការជុញផលិតផល លើទីផ្សារ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការនាំចេញ ផលិតផលស្រស់ទៅទីផ្សារប្រទេស និងការជំរុញកែច្នៃផលិតផលក្នុងស្រុក នេះថា វិស័យកសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញផលដែរ ជាក់ស្តែងការនាំចេញផលិតផលស្រស់របស់កម្ពុជា...