ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ៣៩ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams នៅតាមទីតាំងមួយចំនួននៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ក្នុងបេសកកម្មបង្ហាញការខិតខំប្រឹងប្រែងបបង្ក្រាបបទល្មើសនេះ ទីតាំងដំបូង ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិបានចុះទៅដល់ទីតាំងដំបូង មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ទីតាងនេះ ជាអតីតទីតាំង...
កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះមកសួរសុខទុក្ខ រៀបចំអាហារនិងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សម្រាប់អំណោយផ្ដល់ជូនក្រុមសិល្បៈក្នុងមួយក្រុមៗទទួលបាន៖ ១-អង្ករ ២តោន ២-មី ៣០កេស ៣-ត្រីងៀត ១០គីឡូក្រាម ៤-សាច់ក្រក ១០គីឡូក្រាម ៥-សាច់ផាត់ ១០គីឡូក្រាម ៦-ទឹកដោះគោខាប់ ២កេស...
ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពមកជាប្រទេសមួយដែលបច្ចុប្បន្នជួយស្វែងរកសន្តិភាពជូនបណ្តាប្រទេសដទៃ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយក្នុងកិច្ចប្រឹងប្រែងសកល។ ក្នុងពិធីបំពាក់មេដាយជូនកងកម្លាំងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបំពេញបេសកកម្មដោយជោគជ័យ នៅអាហ្វ្រិកកណ្តាល និងលីបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបំពេញភារកិច្ចនៅទីកន្លែងដែលមានស្ថានភាពលំបាកបំផុត ជាច្រើនក្នុងពិភពលោក ដើម្បីការពារជនស៊ីវិល គាំទ្រសហគមន៍ និងថែរក្សាសន្តិភាពអោយបានយូរអង្វែង។ កងកម្លាំងដែលបានផ្តល់កិត្តិយសនៅថ្ងៃនេះ គឺជាផ្នែកមួយនៃប្រពៃណីដ៏គួរជាទីមោទនៈ។...
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយបាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ទោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅមានឱនភាពជញ្ជីងពាណិជ្ជកម្មក៏ដោយ។ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានបង្ហាញថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ...
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងព័ត៌មាន បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី–ខេត្ត» ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ការជួយសម្រួលដល់ការទទួលបានព័ត៌មានពិត និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែទូលំទូលាយ ឆាប់រហ័ស និងមានតម្លាភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងតម្រូវការថ្មីនេះ។ តាមរយៈការបង្កើត «អត្តសញ្ញាណឌីជីថលរួម» ក្រោមដែនជាតិ «.info.gov.kh»...
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ខេត្តស្វាយរៀងកំពុងក្លាយជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មាន សក្តានុពលមួយរបស់កម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេសនៅក្នុងតំបន់សេដ្ឋ- កិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍និងព័ត៌មាន វិនិយោគថ្មីៗ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដែលអង្គប្រជុំរដ្ឋសភានាឱកាសនេះ បានសម្រេចលទ្ធផលដូចខាងក្រោម៖ អង្គរដ្ឋសភា សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តម សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភាព។ ក្រៅពីនេះ...
ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ អតីតទីតាំង online scams ត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាបនៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅថ្ងៃទី៣ ខែមេសា...
ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមានគោលបំណងរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។ សូមបញ្ជាក់ថា នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ជម្រៅជាង៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមានបំពាក់អាវុធធុនធ្ងន់ទំនើបៗ ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។ គោលបំណងនៃការចូលសំចតរបស់នាវាកាណាដាលើផែសមុទ្ររាមរបស់កម្ពុជានេះ...
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់វិធានការម៉ឺងម៉ាត់បំផុតលើបទល្មើសបច្ចេកវិទ្យាទាំងឡាយនោះ អ្នកវិភាគយល់ថា ចំណាត់ការនេះ នឹងជួយលើកកិត្យានុភាពមុខមាត់របស់ប្រទេសជាតិ។ លោកមាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញទស្សនៈយល់ឃើញថា ៖ ឋិតក្នុងបរិបទ និងយុគសម័យទំនើប នៃសង្គមបច្ចេកវិទ្យាដូចសព្វថ្ងៃនេះ យើងពិតជាមិនអាចឃាត់លំហូរហៀរសាយភាយ នៃបទល្មើសបច្ចេកវិទ្យាចូលមកក្នុងស្រុកបាននោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការរីកសាយភាយកាន់តែខ្លាំងនៃបទល្មើសនេះ ជ្រាតចូលមកក្នុងសង្គមកម្ពុជា ពិសេសការបន្តប្រតិបត្តិការក្តៅដោយមិនដកដៃ ក្នុងការបង្ក្រាបជាបន្តបន្ទាប់នូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)...