(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប ២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។ ក្នុងកម្មវិធីដែលមានអ្នកចូលរួមជិត ១...
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ តាមចេញសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។ ក្រសួងវប្បធម៌...
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅហេីយ ចង់ហៅថាជាមន្ត្រីផ្លែទុរេន។ សម្តេចនឹងតាមដានរឿងទុរេននេះរហូត។ សម្តេចលើកឡើងថា មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោថា «ប្រសិនជាខ្ញុំជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ញុំនឹងបញ្ជូនទៅអោយអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះ ។ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។ » ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលរបស់នគរបាលជាតិគ្រប់រូប ដែលបានខិតខំបំពេញបេសកកម្មជាតិមាតុភូមិនាពេលកន្លងមក ហើយ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺបានចូលរួមការពារបូរណភាពទឹកដីដែលរងនូវការឈ្លានពាន របស់ថៃកាលពីកន្លងទៅ។ តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបានបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលតស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្តីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ...
នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់–ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។ រថយន្តគិលានសង្គ្រោះទាំង ១០ គ្រឿងនេះ ជារថយន្តប្រភេទ Toyota Landcruiser ទំនើប...
វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា”។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមសភានិយាយភាសាបារាំង (APF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ដែលបានប្រព្រឹត្តទៅនៅសាលបាយ័ន វិមានរដ្ឋសភា។...
វិមានរដ្ឋសភា៖ វគ្គបណ្ដុះបណ្ដាលស្ដីពីសុចរិតភាពព័ត៌មាន ត្រូវបានបើកជាផ្លូវការ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋសភា និងយុវជនក្នុងការឆ្លើយតបទៅនឹង ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សំដៅធានានូវស្ថិរភាពព័ត៌មាន និងសន្តិសុខសង្គម។ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ «យុទ្ធសាស្ត្ររដ្ឋតូចក្នុងនយោបាយពិភពលោក»ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យុវជន និងមន្ត្រីជំនាញ ក្នុងការធ្វើជាបង្អែកដ៏រឹងមាំដើម្បីការពារសុចរិតភាពព័ត៌មាន។...
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។ ឯកឧត្តម...
ភ្នំពេញ៖ សមណនិស្សិត និងសិស្សនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ប្រមាណជាង ៤០០អង្គ/នាក់ បានចូលរួមសិក្សាឈ្វេងយល់ពីសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមានវាគ្មិនជំនាញ ដើម្បីធ្វើការពន្យល់បន្ថែម ពីការវិវត្តន៍ជាបន្តបន្ទាប់ នៃវប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាវិវឌ្ឍន៍ថ្មីទាំងអស់នេះ ។ ក្នុងសិក្ខាសាលាស្តីពី “សាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦...
ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤...