ឈានចូលមកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើ ជំរឿនមន្ត្រីរាជការ ជាក់ស្ដែងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែ ឧសភា។ ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារ ជំរឿនមន្ត្រីរាជការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនគឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ...
ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System – DHIS2)។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ...
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេនរបស់ខ្មែរកំពុងមានទីផ្សារ និងតម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមានកំណើនប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និងបន្តពហិកាផលិតផលនាំចូល។ ពួកគេ គាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេនពីថៃ។ ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ មានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ...
និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។ និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា...
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចរាល់ ដើម្បីចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកចំនួន២ ក្នុងខេត្តព្រះវិហារ ដែលនាំយកឱកាសការងារចំនួនជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលនឹងត្រូវបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ ដើម្បីបុព្វហេតុការ ពារជាតិពេលជាតិត្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានថ្លែងថា ការបង្កើតយោធិនបម្រុង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជាតិ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យរៀបសាងសង់ «ស្តូប» សម្រាប់ការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា រួមទាំងឆ្លាក់អំពីព្រឹត្តិការណ៍នានាដែលកើតចេញពីការឈ្លានពានរបស់ថៃ នៅក្នុងវិមានឈ្នះ ឈ្នះ ផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គំនិតផ្ដួចផ្ដើមគិតគូរអំពីការធ្វើ «ស្តូប»...
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចត្រូវតែយកយន្តការនេះមកប្រើដែរ ដើម្បីជៀសវាងការធ្វើសង្គ្រាមច្បាំងគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។ ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតីនាពេលនេះ បន្ទាប់ពីមានក្រុមអ្នកវិភាគក្រៅស្រុកមួយក្ដាប់តូចដែលតាំងខ្លួនជាបណ្ឌិត ប៉ុន្ដែនៅសម្ដែងធ្វើមិនយល់ជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី និងច្បាប់អន្តរជាតិនេះ ហើយពួកគេនៅបន្តប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម និងបង្កើតសាច់រឿងបង្កការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំហរដោះស្រាយនេះ...
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ សម្ដេចធិបតីបញ្ជាក់ថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដល់បងប្អូនអតីត...