ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យយោធិនទាំងអស់អាចបើកប្រាក់បៀវត្សតាមធនាគារបាននាពេលខាងមុខ។ សម្ដេចបានថ្លែងថា ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។ សម្ដេចបន្តថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព...
បើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា...
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនអតីតយុទ្ធជន និងនិវត្តជនមកពីខេត្តកណ្តាល...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តគឺបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជននិងនិវត្តជន ដោយចាត់ទុកថាពួកគាត់ជាអ្នកមានគុណមកលើប្រទេសជាតិ ។ ការអះអាងដូច្នេះធ្វើឡើង គ្រាដែលប្រកាសសមាសភាពប្រធានគណកម្មាធិការសមាគមអតីតយុទ្ធនិងនិវត្តជនក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការលះបង់នូវសាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធ...
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងជាព្រះរាជាធិបតីដឹកនាំ សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃ ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំបុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភត្ត ប្រគេនព្រះសង្ឃ ៧៣អង្គ ថ្វាយព្រះពរ ជ័យសិរីមង្គល ក្នុងព្រះវរោកាសព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ...
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី...
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា...
កម្មករ កម្មការិនីរោងចក្រ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខគ្រប់កាលៈទេសៈទាំងអស់ និងជីវភាពរស់នៅរបស់ពួកគេ។ កម្មករនិយោជិត មានជំនឿចិត្តទៀតថា ក្រោមការដឹកនាំនេះ ជីវភាពរបស់ពួកគេនឹងមានស្ថិរភាព និងភាពប្រសើរបន្ថែមទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយកម្មករ កម្មការិនី ក្នុងឱកាសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ប្រារព្ធកម្មវិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ ពួកគាត់...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំអោយអាជ្ញាធរខេត្តស្វាយរៀងពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅក្នុងខេត្ត ខណៈចំនួនសាលាមិនស្របនឹងចំនួនឃុំក្នុងមូលដ្ឋាន។ ការណែនាំនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង សរុបចំនួន១៣០២នាក់។ ទាក់ទងនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើចំនួនសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តស្វាយរៀង ដែលត្រូវតែបំពេញបន្ថែម ដោយសម្តេចតេជោ បានលើកការចាប់អារម្មណ៍ពីសេចក្តីថ្លែងការណ៍សន្ទុកកន្លងមករបស់សម្តេចគឺ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា...