កណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សារំចេក សាលាបឋមសិក្សាមង្គលបូរី សាលាមតេ្តយ្យអង្គថ្ម និងផ្លូវសហគមន៍ (បំពាក់អំពូលសូឡា) ស្ថិតក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល...
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖ ១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដាក់គោលដៅសម្រេចឱ្យបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំ ២០២៦នេះ ខណៈរយៈពេល ៤ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារ ៦០គោលដៅ គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ BTV ថា មូលហេតុសំខាន់ដែលជំរុញឱ្យសហព័ន្ធស្រូវអង្ករ កំណត់ផែនការនាំចេញអង្ករ ១...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំ ជាជំហរឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែម ក្នុងការត្រៀមចូលរួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦...
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ ដែលមានកំណើនខ្ពស់ជាងគេ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលទំនិញទាំងនេះបាន គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញមុខទំនិញរបស់កម្ពុជា ក្នុងងរយៈពេល...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិត ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤...
កម្ពុជាបានដាក់ចេញនូវផែនការសកម្មភាព សំដៅធានាលើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់វិធានការគន្លឹះ ជំរុញប្រែក្លាយ វិស័យសក្តានុពល សហគ្រាសធុនតូច និងមធ្យម, រ៉ែ និងថាមពល, ការអភិវឌ្ឍវិស័យទេសចរណ៍, កសិកម្ម, ឱ្យទៅជាថាមពលរុញច្រាន កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ...
គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី សម្រាប់ ជាឯកសារគោលតម្រង់ទិស ដើម្បីកសាង និងអភិវឌ្ឍធុរកិច្ចថ្មីឱ្យបានរីកលូតលាស់ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០» បញ្ហានេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង ខណៈដែលនេះជាជំនួបទី៦ហើយ បន្ទាប់ពីជំនួបកន្លងទៅបានធ្វើនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត-កែប។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។