ភ្នំពេញ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ គឺមានរយៈពេល១ឆ្នាំ នៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។ តាមរយៈសារនៅលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី...
ក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះកម្មវិធី «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ ដែលលើសពីកម្មវិធីកីឡា តែបានរួមចំណែកលើកកម្ពស់សុខភាព វិស័យទេសចរណ៍ ពិសេសដើម្បីគោលដៅមនុស្សធម៌ ដោយស្ថាបនិកគម្រោងនេះ រំពឹងកៀរគរថវិកាបានកាន់ច្រើនជាងមុន សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរៀបចំព្រឹត្តិការណ៍ «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ នៅ Connexion កោះពេជ្រ នៅថ្ងៃទី២៤...
បន្ទាយមានជ័យ៖ លោក Mbuziseller Nelson Saisi ជាអ្នកផលិតមាតិកា (Content Creator) និងជា Influencer ជនជាតិកេនយ៉ាដ៏ល្បីល្បាញម្នាក់ បានអញ្ជើញធ្វើដំណើរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍មួយចំនួនទៅកាន់ពិភពលោក ជាពិសេសតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ (ចាប់ថ្ងៃទី២២ ដល់២៤ ខែតុលា )។ ក្នុងការធ្វើដំណើរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម អ៊ុ រាត្រី អភិបាល...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋនិយម ចំពោះព្រឹត្តិការណ៍វាយកូនគោលន្តរជាតិ Cambodia Golf Invitational 2026 នឹងក្លាយជាឱកាសថ្មីមួយ ក្នុងការចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញវិស័យទេសចរណ៍កីឡារបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីស្វាគមន៍ និងទទួលទានអាហារសាមគ្គីដល់ប្រតិភូកីឡាវាយកូនគោលមកពីស្ថាប័ន Golfasian ប្រមាណ ៧០នាក់ មកពី ១១ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហុងកុង អង់គ្លេស...
ឧត្តរមានជ័យ៖ មានប្រសាសន៍ថ្លែងបែបនេះ ខណៈឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសាយ សំណាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦និងលើកទិសដៅការងារឆ្នាំ២០២៧របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះ មានការចូលរួមពីមន្រ្តីជំនាញមកពីអង្គភាពស្ថាប័នពាន់ព័ន្ធនានានិងអាជ្ញាធរមូលមកពីតាមបណ្តាលក្រុង/ស្រុកជាច្រើននាក់នាថ្ងៃទី២៦តុលាឆ្នាំ២០២៦។ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តឧត្តរមានជ័យបានលើកឡើងថា ក្នុងនោះមន្ទីរបានធ្វើការសម្របសម្រួលនិងសម្រេចបាននូវសមិទ្ធិផលជាច្រើនរួមមាន៖...
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន ១០ភូមិមានជាង១ម៉ឺនក្បាលដីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់កាត់ឆ្វៀលក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១...
ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ពលរដ្ឋបានយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា នៅថ្ងៃនេះមកសង្កាត់វាលស្បូវ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ព្រោះបានផ្លាស់ប្តូរទីលំនៅពីខេត្តមករស់នៅរាជធានីភ្នំពេញ។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានសារៈសំខាន់ណាស់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ។ រីឯពលរដ្ឋមួយចំនួនទៀតបានលើកឡើងដែរថា ថ្ងៃនេះមកពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ថ្ងៃបោះឆ្នោតកុំឲ្យមានកំហុសត្រង់ចំណុចណាមួយដែលធ្វើឲ្យយើងមិនអាចបោះឆ្នោតបាន។ពួកយើងក៏បានត្រៀមលក្ខណៈរួចរាល់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ខាងមុខនេះ។ អ្នកស្រី នូ ស៊ីម៉ៅ ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ...
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលជាច្រើនបំផុតមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះរួមមានថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
នៅថ្ងៃទី២៦ ខែតុលានេះ ក្រសួងទេសចរណ៍ បានប្រារព្វទិវាជំនាញ ហូកាឆ្នាំ២០២៦ ក្រោមប្រធានបទ៖ ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈការសិក្សាពេញមួយជីវិត។ តាមរយៈគម្រោងហូការនេះ គឺបាននិងកំពុងជំរុញការបណ្តុះបណ្តាលជំនាញថ្មីជូនយុវជនជាច្រើន និងមានការផ្គូផ្គងអាជីវកម្មទេសចរណ៍ដែលមានតម្រូវការបុគ្គលិក ឲ្យយុវជននានានោះទទួលបានឱកាសការងារត្រឹមត្រូវ។ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគម្រោងហូកា បានថ្លែងថា នៅក្នុងដំណើរការអនុវត្តគម្រោងហូកា រហូតដល់ដំណាក់កាលទី៣នេះ គឺបានបណ្តុះបណ្តាលផ្តល់ការបណ្តុះបណ្តាលជំនាញថ្មី បណ្តុះបណ្តាលអ្នកជំនាញកំពុងបម្រើការងារ និងគ្រូបង្គោលបានជាច្រើនរូប ខណៈតាមការស្រាវជ្រាវ បង្ហាញថាអាជីវកម្មនានានៅក្នុងវិស័យទេសចរណ៍...
ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។ ក្រសួងរ៉ែ បានអំពាវនាវបែបនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្នុងការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៣ ខែតុលានេះ ខណៈសកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នោះមានសភាពធ្ងន់ធ្ងរ និងប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។ បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុន ដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសស្របច្បាប់...