កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី។ ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ ឯកឧត្តម ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម...
ភ្នំពេញ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៤៨៦ ចំនួន១៨៤នាក់ក្នុងនោះយោធិនជានារីចំនួន ១៧នាក់ និងជូនដំណើរកងអនុសេនាធំវិស្វកម្មវិស្វកម្មពហុជំនាញលេខ ៨៦៤ ចំនួន ១៨៤នាក់ដែលមានយោធិននារីប្រមាណ ៣០នាក់ដែលនិងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នាអាកាសយានដ្ឋានអន្តរជាតិតេជោ។
សមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករត់រ៉ឺម៉កកង់បី លើកឡើងថា គម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងរ៉ម៉កកង់បី ដើរដោយថាមពលឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើប្រាស់ថាមពលអគ្គិសនី គឺជាវិធានការដោះស្រាយវិបត្តិឥន្ធនៈរយៈពេលវែង និងជាការកាត់បន្ថយភាពក្រីក្រ។ លោក វន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា យន្ដការរបស់រាជរដ្ឋាភិបាល ដែលគ្រោងឧបត្ថម្ភធន លើការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ...
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំសិក្សា២០២៦នេះ បានចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាមានច្រើន។ យុវជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់ BTVឲ្យដឹងថា នៅថ្ងៃនេះពួកខ្ញុំមកដាក់ពាក្យចូលរៀនជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្ដុះបណ្តាលបច្ចេកទេស ព្រោះជំនាញនេះពួកខ្ញុំស្រឡាញ់ចូលចិត្តតាំងពីក្មេង និងងាយរកការងារធ្វើ ស្របពេលប្រទេសជាតិកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ហើយពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនជំនាញអគ្គិសនីឱ្យចេះពិតប្រាកដ។ លោក ម៉ោញ សំណាង អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រាប់BTVដែរថា សម្រាប់និស្សិតរៀនជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថាន NTTI ពេលរៀនចប់ពួកគេតែងតែមានឱកាសការងារធ្វើ ព្រោះតំរូវការទីផ្សារការងារផ្នែកអគ្គិសនី...
នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។ របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២...
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលទៅកាន់ដៃគូអន្តរជាតិ លើការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាមរយៈការដាក់ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ និងការបើកច្រកទីផ្សារធំៗជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី៨...
វិស័យអប់រំបណ្តុះបណ្តាលបច្ចេក និងវិជ្ជាជីវៈ (TVET) កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នជំនាញបច្ចេកវិទ្យាទំនើបៗដល់យុវជននៅកម្ពុជា។ ក្នុងនោះជំនាញអេឡិចត្រូនិក និងទូរគមនាគមន៍ កំពុងក្លាយជាជំនាញមានតម្រូវការទីផ្សារខ្ពស់ខ្លាំង ទាំងក្នុងវិស័យរដ្ឋ និងឯកជន ស្របពេលដែលប្រទេសជាតិកំពុងធ្វើដំណើរឆ្ពោះទៅរកបដិវត្តឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល។ និស្សិតឆ្នាំទី៣ សំ ឬទ្ធី ជំនាញទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដំបូងឡើយជំនាញនេះមិនមែនជាចំណង់ចំណូលចិត្តទេ ប៉ុន្តែលោកបានសម្រេចចិត្តសិក្សា បន្ទាប់ពីមើលឃើញតម្រូវការខ្ពស់របស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនផ្សេងៗលើអ្នកជំនាញទូរគមនាគមន៍។ ក្រោយសិក្សាបានមួយទៅពីរឆ្នាំ...
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ទោះបីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងលើសកលលោកនៅបន្តត្រូវបានហ៊ុមព័ទ្ធ ដោយពហុវិបត្តិ ដោយសារការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាមពាណិជ្ជកម្ម និង ការកើននៃថ្លៃប្រេងឥន្ធនៈ ក៏សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធីបើកការដា្ឋនសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និងសាលារៀន ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញ...
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំ តស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។ លើសពីនេះ ការពារធនធានធម្មជាតិក៏ជាចំណែកដ៏សំខានពីកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ទើបកម្ពុុជាទទួលបានលេខ១ស្ទួន ៣ដង លើកឆាកអន្តរជាតិ ជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ...
នាវាចម្បាំងកងទ័ពជើងទឹករបស់កាណាដា និងនាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា រួមទាំងនាវាសម្រាប់ហ្វឹកហ្វឺនរបស់ប្រទេសរុស្ស៊ី នឹងចូលសំចត់នៅមូលដ្ឋានសមុទ្ររាម និងកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរទស្សនកិច្ចរបស់នាវាទាំងបីប្រទេសនេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើយោងតាមលិខិតរបស់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាវាកងទ័ពជើងទឹករុស្ស៊ី ជានាវាប្រភេទហ្វឹកហ្វឺន នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកញ្ញា ដោយនាវានេះមានឈ្មោះថា Perekop ហើយនាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា មានឈ្មោះថា INS Kulish នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា ខណៈនាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា ដែលមានឈ្មោះថា HMCS...