ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា...
ភ្នំពេញ៖ ខណ្ឌដូនពេញត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធរៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវវេជ្ជបណ្ឌិត...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល...
កម្ពុជានាំចេញផលិតផលវាយនភណ្ឌកាត់ដេរ ស្បែកជើង ការបូប និងសម្ភារៈធ្វើដំណើរ ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបជិត ១២ ពាន់លានដុល្លារអាមេរិក ដោយបានរក្សាកំណើនល្អប្រសើរ គាំទ្រដល់វិស័យការងារ ប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីរបាយការណ៍នាំចេញទំនិញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, ដោយក្នុងនោះមានប្រភេទទំនិញសំខាន់ៗជាច្រើន បានកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា បានបន្តមាន...
កម្ពុជានាំចេញទំនិញ ក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់កើនឡើងជាង ៣ ៦០០ លានដុល្លារអាមេរិក ធៀបនិងឆ្នាំមុន ដោយវិស័យនេះបានកំពុងគាំទ្រដល់ការនាំចេញ វិស័យការងារ និងកំណើនសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីរបាយការណ៍នាំចេញទំនិញសំខាន់ៗរបស់កម្ពុជាចំនួន ២៩ ប្រភេទ និងទំនិញផ្សេងៗជា ច្រើនទៀតទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបប្រមាណជាង ២៤,៥ ពាន់លាន...
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានបង្ហាញនូវការសប្បាយរីករាយជាអនេក និងបានថ្លែងនូវការដឹងគុណជានិច្ច ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ស្ពានតភ្ជាប់នៅក្នុងមូលដ្ឋាន ដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្រ្តមួយ លើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ...
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក...
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប, សម្តេចធិបតី...