ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសនារីទីម័រខាងកើត នាវេលាម៉ោង ៣:៤៥នាទីរសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ នេះគឺជាការប្រកួតបើកឆាកពូលB របស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលមានបេក្ខភាព ៣ក្រុម ត្រូវប្រកួតប្រជែង ដូចពូលA ដែរ ។ ប៉ុន្ដែប្រសិនបើក្រុមបាល់ទាត់នារីកម្ពុជា អាចយកឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ...
ភ្នំពេញ៖ ប្រទេសបារាំងនឹងបន្តជំរុញឱ្យវិនិយោគិនបារាំងមកនៅកម្ពុជាបន្ថែមទៀត ខណៈ បច្ចុប្បន្នក្រុមហ៊ុនបារាំងប្រមាណ ២០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជាទៅលើវិស័យសំខាន់ៗ ដូចជា វិស័យដឹកជញ្ជូន, ថាមពល, ហិរញ្ញវត្ថុ, សុខាភិបាល និងវិស័យចម្បងមួយចំនួនទៀត។ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលសប្តាហ៍មុនថា ក្រុមហ៊ុនបារាំងបានដើរតួនាទីយ៉ាងសំខាន់បានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដែលក្រុមហ៊ុនបារាំងទាំងនោះវិនិយោគលើវិស័យចម្បងៗ ដូចជា វិស័យដឹកជញ្ជូន (ព្រលានយន្តហោះ), ថាមពល,...
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងទំនប់ពហុបំណង(សេកសក) បាត់ដំបងដើម្បីបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើក្នុងស្រុកសំឡូតនិងបញ្ជូនទឹកទៅជួយសង្រ្គោះស្រូវរបស់ប្រជាកសិករនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងស្រុកសង្កែជាដើម។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការបើកទ្វារទឹកនេះ គឺដើម្បីទម្លាក់កម្ពស់ទឹកកុំឱ្យលើសពីកម្រិតអតិបរមា និងទុកលំហូរទុករំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែមដោយសារផ្នែកខាងលើគឺនៅស្រុកសំឡូតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យអាងស្តុកទឹកឡើងពេញ។ ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែឱ្យបង្កើនការប្រុងប្រយ័ត្នដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើធ្វើឱ្យអាងស្តុកទឹកពេញត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែមានការកើនឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់...
រដ្ឋបាលស្រុកសំឡូតបានឲ្យដឹងថា ចាប់ពីម៉ោងប្រមាណ ០១ រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំទាំង៧ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើអោយស្ថានភាពទឹកតាមបណ្តាអូរតូចៗមានការកើនឡើងពីកម្រិត មធ្យមទៅខ្លាំង។ ចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមមានការកើនឡើងពីមធ្យម ទៅខ្លាំង។ រដ្ឋបាលស្រុកសំឡូតបានបញ្ចាក់ថា ឃុំតាតោក ទឹកហូរកាត់ស្ពាន ០១កន្លែង នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ពុំអាចធ្វើដំណើរឆ្លងកាត់បានទេ និងហូរកាត់តាមបណ្តាផ្លូវមួយចំនួននៅភូមិភ្នំរៃ។ ឃុំតាសាញ ទឹកហូរកាត់ផ្លូវ ៥៧-៧ នៅចំនុចភូមិតាសាញត្បូង...
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពស្ពានជំនន់ទឹកភ្លៀង នៅចំណុចភូមិស្ទឹងច្រាល ផ្លូវចូលច័ន្ទក្រហម និងតំបន់មួយចំនួនទៀត ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានលិច សភាពទឹកបានស្រកវិញបណ្ដើរៗហើយ។ បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពុងប្រចាំការនៅតាមគោលដៅដែលមានការលិចលង់ ដើម្បីជួយសម្រួលចរាចរណ៍ការធ្វើដំណើ ឬហាមឃាត់មិនឱ្យឆ្លងកាត់ ក្នុងករណីមានការលិចលង់ខ្លាំង និងត្រៀមលក្ខណៈ ជួយសង្គ្រោះក្នុងករណីត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ចំពោះស្ថានភាពអាកាសធាតុ មានភ្លៀងកំពុង់បន្តធ្លាក់នៅឡើយ (កម្រិតតិច)។
កម្ពុជា បានបញ្ជាក់ជាថ្មីពីមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាគោលដៅផលិត និងផ្គត់ផ្គង់ផលិតផលស្បែកជើងឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ខណៈដែលក្រសួងពាណិជ្ជកម្មបានលើកឡើងពីកំណើនដ៏រឹងមាំនៃលទ្ធផលនាំចេញ និងសក្តានុពលវិនិយោគដ៏ខ្ពស់របស់ប្រទេសជាតិ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សន្និសីទស្បែកជើងអន្តរជាតិ លើកទី៤៣» និង «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ» កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏រស់រវើកមួយនៅក្នុងតំបន់អាស៊ី និងជាគោលដៅផ្គត់ផ្គង់កាន់តែសំខាន់សម្រាប់ម៉ាកយីហោល្បីៗ ដែលទទួលស្គាល់ជាអន្តរជាតិ។ លោកជំទាវបានឱ្យដឹងថា គិតក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃសរុបលើសពី...
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលផងដែ។...
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី បើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន, ដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិស្ថិតនៅទីតាំងផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោកបណ្ឌិត ហុង លីម ប្រធានសហ័ពន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពសង្គម។ កុមារគ្រប់រូបគួរតែទទួលបានឱកាសអប់រំប្រកបដោយសមធម៌ ដោយមិនគិតពីទីតាំងភូមិសាស្ត្រ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្ត បានអញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ស្នាក់ការនេះ មានទំហំ ២៦ម៉ែត្រ X ២៤ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់សម្ភារៈការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសំឡេង នៅតាមសាលប្រជុំ សាងសង់ លើផ្ទៃដី...