កំពត៖ រូបសំណាកបាតដៃសុភមង្គលដែលជាសមិទ្ធផលទេសចរណ៍ឯក បាននិងកំពុងបន្ថែមនូវសោភ័ណភាព និងបទពិសោធន៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរមកលេងខេត្តកំពត។ ហើយចាប់តាំងពីបើកឲ្យឡើងថតរូបកម្សាន្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ ភ្ញៀវមកលេងកាន់តែច្រើន ពិសេសថ្ងៃចុងសប្តាហ៍។ ទេសចរ និងពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីនេះ ព្រោះវាមិនត្រឹមតែបន្ថែមភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។ ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកលេងកម្សាន្តនៅខេត្តកំពត ព្រោះជាខេត្តទេសចរណ៍ល្អឯក មានអ្វីថ្មីៗ ប្លែកៗជាច្រើន គួរឲ្យចាប់ចិត្តដិតអារម្មណ៍ គួរចង់មកទស្សនា មិនចេះជិនណាយ។...
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការ បន្ថែមចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដោយកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ យោធាបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាង សង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែតុលាដដែលនេះ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានបាញ់ថ្នាំក្រហមលើ ដើមឈើ នៅចន្លោះបង្គោលព្រំដែនលលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបងន្តសាងសង់ផ្លូវ បន្ថែមទៀតនៅតំបន់នោះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាងយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រទេសអូស្ត្រាលី នៅថ្ងៃនេះ បានបើកសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ។ កម្មវិធីរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៦នេះ បានទទួលជួប លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានសសេរឱ្យដឹងថា នាឱកាសជម្រាបលានេះ លោកស្រីតំណាងអង្គការ FAO ប្រចាំកម្ពុជា...
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុនក្រៅប្រទេស ជាពិសេសក្រុមហ៊ុនដែលកំពុងចិញ្ចឹមសត្វនៅក្នុង ស្រុក គួរពង្រីកផលិតកម្មបន្ថែម លើការកែច្នៃចេញសាច់សត្វទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីលើកកម្ពុជាដល់កសិករចិញ្ចឹមសត្វ និង ការជុញសាច់សត្វលើទីផ្សារ ខណៈការចិញ្ចឹមសត្វក្នុងស្រុកបានកំពុងរីកចម្រើន។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចិញ្ចឹម ការផ្គត់ផ្គង់ និងការកែច្នៃសាច់សត្វចេញជាផលិតផលសម្រេចផ្សេងៗ នេះថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាបានកំពុងវិវឌ្ឍន៍រីកច្រើន និងកំពុងបានកំពុង ផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូក មាន់ និងគោជាដើម...
មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែកើតមានឡើងដោយសារតែការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បានបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ជាង ១ពាន់នាក់ ដែលមានអ្នកស្លាប់រហូតដល់ទៅ ៧០% គឺមិនពាក់មួកសុវត្ថិភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា ការរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ជូនដល់ក្រុមអ្នកដឹកជញ្ជូន គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ហើយមួយរយៈចុងក្រោយនេះ តាមរបាយការណ៍ដែលបានឆ្លុះបញ្ចាំងឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ជាពិសេសក្នុងរយៈពេល ៩ខែ មានអ្នកកស្លាប់ដល់ទៅ ១១៦៩នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្ដីទីមួយកម្ពុជា បានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាជ្ញាប័ណ្ណចំនួនជាង ១០ ពាន់ ភូមិ ក្នុងនោះរដ្ឋាករទឹកមានជិត ២ ពាន់ភូមិ និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជន មានជាង ៨,៨ ពាន់ភូមិ និងបានកំពុងបន្ត ផ្តល់អាជ្ញាប័ណ្ណ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការទាក់ទាញវិនិយោគផងដែរ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុប ១០៣១បណ្ដឹង ក្នុងនោះ បានចាត់ការពិនិត្យសិក្សាចំនួន៩០១បណ្ដឹង និងដោះស្រាយបាន ៨៦៣បណ្ដឹង។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥ ចំនួនបណ្ដឹងកើនឡើង៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ មាន១២២បណ្ដឹង ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមាន២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រីរាជការមាន៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមាន១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមាន៥២១បណ្ដឹង។ ពាក្យបណ្តឹងទាំងនោះ...
ភ្នំពេញ៖ ខួបគម្រប់មួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។ ក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកជូនឡើងវិញនូវខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួមនេះមាន៨ចំណុចដែលមានខ្លឹមសារដូចតទៅ៖ ១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព...