នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន លោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់ (ប្រុស២, ស្រី៤, កូនច្បងបានបួសជាព្រះសង្ឃ)។ សូមរម្លឹកថា...
កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ឬហៅកាត់ថា RPL ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានភាគីសហជីព និងវិស័យឯកជន ទទួលស្គាល់ថា ពិតជាជួយបង្កើននូវឱកាសការងារ និងប្រាក់ចំណូលរបស់អតីតពលករ។ លើសពីនេះថែមទៀត គឺជួយក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ។ នៅក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា លោកពេញចិត្តចំពោះកម្មវិធីនេះ ដោយចាត់ទុកកម្មវិធី...
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងកិច្ចសម្ភាសន៍ជាមួយ Bloomberg ដែលជាក្រុមហ៊ុនព័ត៌មាន ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពលរដ្ឋនៅលើពិភពលោក អំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល ប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅសប្តាហ៍កន្លង...
តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ អញ្ជើញអមដំណើរ...
រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...
ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដឹកនាំអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម សួស ប្រាថ្នា...
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។ ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះបានចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣...
បាត់ដំបង៖ លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះជាបន្តបន្ទាប់ប៉ុន្តែនៅមានភ្លៀងរលឹម ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកកំពុងចុះពិនិត្យវាយតម្លៃផលប៉ះពាល់។ ការស្រកចុះនេះបន្ទាប់ពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម និងបន្ធូរបរិមាណទឹកដែលពេញអាង។ សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ...
តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ។...
តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បង្ហាញនូវឆន្ទៈខ្ពស់ ចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ធុរជន ក្នុងគោលដៅលើកកម្ពស់ដល់បរិយាកាសធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងស្ថានភាពមិនទាន់ប្រាកដប្រជាខ្ពស់។ វិស័យឯកជនគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ ឧស្សាហកម្មក្នុងស្រុក ឱ្យប្រកួតប្រជែងលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវសក្តានុពលទាំងនេះ ការសហការរវាងវិស័យឯកជន សមាគម សហគ្រិនក្នុងស្រុក និងរាជរដ្ឋាភិបាល ដើរតួនាទីជាយុទ្ធសាស្ត្រស្នូល តាមរយៈទិដ្ឋភាពសំខាន់ៗដូចជា៖ ភាពជាដៃគូរដ្ឋ និងឯកជន,...