អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្ថានការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែង ក្នុងជំនួបទទួលសម្តែងការគួរសមពីភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនាអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។...
នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិថៃ សរុបចំនួន ៧៩នាក់ ស្រី៣៤នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី...
ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា។ ពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ពេលឃើញយោធាថៃបានដាក់ទូរកុងតឺន័រ បន្លាលួស និងពង្រាយកងទ័ពនៅតំបន់ថ្មដាគឺមានអារម្មណ៍ឈឺចាប់ ព្រោះទីនេះជារបស់ទឹកដីកម្ពុជា។លើសពីនេះ ពលរដ្ឋទាំងនោះ ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយងាកមកដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។ (ពលរដ្ឋបានបង្ហាញអារម្មណ៍សោកស្ដាយដែលបាត់បង់ទីកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ឥឡូវប្រែជាស្ងាត់ ការលក់ដូរក៏ស្ងាត់ដែរ។ ចង់ឱ្យពួកថៃយកទូកុងទីន័រ បន្លាលួសចេញវិញ ដើម្បីពលរដ្ឋអាចរកស៊ីបានដូចដើមវិញ តែមិនដឹងថាពេលណាពួកថៃនឹងយកចេញនោះទេ។ ប្រជាពលរដ្ឋខ្មែរនៅតំបន់នេះឥឡូវពិបាកណាស់...
ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុងរងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុលដំណាក់កាលទី៦នេះ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្នក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ននេះ...
ក្រសួងបរិស្ថាន បានចាប់ផ្ដើមចែកដើមឈើប្រមាណជាង ៥លានដើមដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋយកទៅដាំដុះ។ ដើមឈើដែលផ្ដល់ជូនដោយមិនគិតថ្លៃនេះ មានទាំងដើមឈើប្រណីត ដើមឈើហូបផ្លែ ក៏ដូចជាដើមឈើលម្អ ដែលប្រជាពលរដ្ឋអាចទៅយកបានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៦។ ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ ពន្លកបៃតង ដែលមានការដាក់តាំងបង្ហាញ និងចែកជូនដើមឈើរហូតដល់ជាង ៥លានដើម ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ។ ការចែកជូនដើមឈើដោយមិនគិតថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី ១០...
ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរនិងកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេបានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ...
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។ ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។ ឯកឧត្តម អគ្គនាយក បន្ថែមថា...
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិបន្តកើនឡើងជាវិជ្ជមាន ដោយក្នុងឆមាសទី១ ឆ្នាំ ២០២៦នេះ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ៣៦,៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២០,៥% បើបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ទិន្នន័យនេះ បញ្ជាក់ទៀតថា ក្នុងចំណោមទឹកប្រាក់...
នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន ៧៩ % ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលអាចពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្នុងករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា កាលពីឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានជប៉ុន The Japan Times បានចុះផ្សាយព័ត៌មានអំពីករណីនេះ និងបញ្ជាក់ថា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបាន ទទួលព័ត៌មានអំពីករណីសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា...