ភ្នំពេញ៖សាកលវិទ្យាល័យជាតិឆុនប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលផ្ដោតលើជំនាញឯកទេសផ្នែក Semi-conductor (ឯកទេសផ្នែកផលិតផលពាក់កណ្តាលសម្រេច) និង Physical AI (បញ្ញាសិប្បនិម្មិតរូបវន្ត) បានបង្ហាញបំណងបន្តជួយនិស្សិតកម្ពុជា បានសិក្សាលើជំនាញទាំងពីរនេះ ខណៈប្រទេសនីមួយៗនៅលើពិភពលោក ចង់បានធនធានមនុស្សចេះជំនាញទាំងនេះ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University)...
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានបណ្ដេញជនជាតិថៃចំនួន ៦៥នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។ ការបណ្តេញចេញនេះ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល និងមូលនិធិហ្វ្រេដហូឡូ បង្ហាញឆន្ទៈខ្ពស់ ប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងសុខភាពភ្នែក ដើម្បីឧត្តមប្រយោជន៍ប្រជាជនកម្ពុជា។ នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានអនុញ្ញាតឱ្យលោក រ៉ស ផាយភ័រ (Ross Piper) អគ្គនាយកប្រតិបត្តិ នៃមូលនិធិហ្វ្រេដហូឡូ (The...
ទីក្រុងគូឡាឡាំពួ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសណ្ឋាគារ JW Marriott ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Baykham Khatthiya រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ពុំមានការ ឈូសឆាយព្រៃលើសពីអ្វីដែលបានកំណត់ ដូចការចុះផ្សាយរបស់សារព័ត៌មាន Mongabay ឡើយ, ផ្ទុយទៅវិញគម្រោងទាំងពីរនេះបាន ចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា...
ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៤០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធប៉ុស្តិ៍បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ៧៩នាក់ ក្នុងនោះស្រីចំនួន ២៦នាក់ និងកុមារចំនួន ១០នាក់ ។ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ តាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត...
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី។ ជំនួបនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសសអូស្ត្រាលីរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ បើតាមក្រសួងការពារជាតិបានបញ្ជាក់ថា កិច្ចពិភាក្សារវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាជាមួយឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី...
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងទៅកាន់ធុរកិច្ចចិនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែ ទូលំទូលាយ ការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគសកលសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ» នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៨...