តាកែវ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០...
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំឮកឡើងវិញ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញានេះថា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុចច្រកទ្វារអន្តរជាតិចាំយាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ឯកឧត្តមថ្លែងថា បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសបានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។ បើតាម...
នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាវាគ្មិនពិសេស ក្នុងបាឋកថាជាសេរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន...
គំនិតផ្តើម «ផ្ទៃទឹកដ៏តូចមួយ អាចផ្ទុកពិភពនៃជីវិតមួយ ដែលធំធេងលើសពីច្រាំងរបស់វា។» វិចារណកថា ស្រះមួយអាចស្ថិតនៅក្នុងបរិវេណសាលារៀន កសិដ្ឋាន សួនច្បារ ភូមិ ឬនៅចន្លោះព្រៃឈើ។ ផ្ទៃទឹករបស់វាអាចមើលទៅស្ងប់ស្ងាត់ ប៉ុន្តែនៅលើផ្ទៃទឹក ក្នុងទឹក និងក្រោមបាតស្រះ មានជីវិតជាច្រើនកំពុងរស់នៅ និងធ្វើចលនាឥតឈប់ឈរ។ សារាយ និងរុក្ខជាតិទឹកទទួលថាមពលពីពន្លឺព្រះអាទិត្យ។ សត្វល្អិតខ្លះរំកិលខ្លួនលើផ្ទៃទឹក ខណៈសត្វល្អិតខ្លះទៀតចាប់ផ្តើមជីវិត និងលូតលាស់នៅក្រោមទឹក។ ត្រី កង្កែប ខ្យង បក្សី និងសត្វជាច្រើនប្រភេទ...
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញជនបរទេសចេញពីកម្ពុជាមានចំនួនជិត ៣ម៉ឺននាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។ ហើយជិតបរទេសជិត ២ពាន់នាក់កំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់ BTV ថា ជនបរទេសដែលកំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញសរុបចំនួន ១៩០៩នាក់ ស្រីចំនួន ១៦០នាក់ មាន៣៦សញ្ជាតិ ក្នុងនោះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួនសរុប...
នៅក្នុងយុគសម័យដែលពិភពលោកកំពុងងាកទៅរកការប្រើប្រាស់ថាមពលស្អាត ក្រុមនិស្សិតជំនាញមេកានិការថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានសហការគ្នាដំឡើងរថយន្តអគ្គិសនីខ្នាតតូច ឬ EV Mini Bus មួយគ្រឿងបានដោយជោគជ័យ ដែលនេះបង្ហាញពីការវិវឌ្ឍនៃសមត្ថភាពបច្ចេកវិទ្យារបស់យុវជនខ្មែរ ឆ្ពោះទៅរកការគាំទ្រអនាគតបៃតង។ សមិទ្ធផលថ្មីដែលសម្រេចបាននេះ គឺកើតចេញពីការរួមផ្សំគ្នានៃចំណង់ចំណូលចិត្ត បូករួមនឹងកិច្ចសហការយ៉ាងល្អរបស់ក្រុមនិស្សិតដែលមានគ្នា ៤នាក់ ដើម្បីដំឡើងរថយន្ត EV Mini Bus ក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ។ យុវជន ថន ថាវឌ្ឍន៍ និស្សិត...
ក្រុមអតីតពលករ និងយុវជនរស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទទួលបានជម្រើសថ្មីសម្រាប់ការងារក្នុងស្រុក ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនពួកគេ។ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជិត៦០០នាក់ បានស្វែងយល់ដឹង និងមានឱកាសទទួលបានការងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលបានរៀបចំធ្វើនៅខេត្តកោះកុង កាលពីថ្ងៃទី៤ ខែកញ្ញា...
ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺជាប្រព័ន្ធប្រឡាយ ដែលអាចនាំទឹកទៅស្រោចស្រពលើដីកសិកម្មប្រជាកសិករបានប្រមាណជាង ១ម៉ឺន៧ពាន់ហិកតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និងលំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។ លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺជាសំណង់ប្រព័ន្ធធារាសាស្ត្រថ្មី...
នៅថ្ងៃទី៥ ខែកញ្ញា នេះ មានក្រុមហ៊ុនការីទេសចរណ៍ មកពីប្រទេសនេប៉ាល់ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន (ដែលមានអ្នកផលិតមាតិកាប្រមាណ៤០រូប) បានមកដល់កម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM 2026 Mini-Series ជុំទី៥ បំណងស្វែងយល់ដោយផ្ទាល់នូវបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរកឱកាសបង្កើតផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗនាំទេសចរនានាមកទស្សនាកម្ពុជា។ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រធាន និងតំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍មកពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់BTV ថា ការធ្វើដំណើរមកកម្ពុជានាពេលនេះ បំណងចូលរួមព្រឹត្តិការរណ៍CTM ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកPATA នៅកម្ពុជា មានរយៈពេល៦យប់៧ថ្ងៃ...
កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងវត្តមាន ក្រុមយុវជន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦នេះ ក្រុមយុវជន បានបន្តមកជួយវេចខ្ចប់សម្ភារជាអំណោយសម្រាប់ផ្តល់ជូន អ្នកភូមិរង់ចាំ។ ការវេចខ្ចប់នេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦នៅអាគារ KAMPUS។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រគ្នា អ្នកជួរក្រោយរង់ចាំគាំទ្រអ្នកជួរមុខគ្រប់វេលា។ នេះជាទឹកចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយម្នាក់ៗតែងចូលរួមជួយជាធនធាន...