រតនគិរី៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានចូលជាអធិបតីក្នុងពិធីខួបលើកទី ២៦ នៃទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន...
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន និងភូមិកណ្ដោលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សូមជម្រាបថា គិតមកដល់ដើមខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីស្រូវវស្សាប្រជាពលរដ្ឋបានប្រមាណ ១៤ ២៨៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ...
ចាប់ពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពអាមេរិកលើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា ថ្លែងថា នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយអង្គការ Golden...
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងឆ្មាំសមុទ្រកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែនសមុទ្រ ដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងរៀបចំបណ្តាញដឹកជញ្ជូនគ្រឿងញៀននៅលើលំហរសមុទ្រ។ ការចុះ MOU នេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ភាគីកូរ៉េដឹកនាំដោយឯកឧត្តម Cho Yoon Man អគ្គនាយកនៃការិយាល័យស៊ើបអង្កេតកងកម្លាំងឆ្មាំសមុទ្រកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម មាស វិរិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះគ្រឿងញៀនកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតាមរយៈការរីករាលដាលនៃការផលិត...
រាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ ក្នុងរយៈពេលខ្លី (នៅចុងឆ្នាំ២០២៦) ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា ដែល បាននិងកំពុងបន្តកើនឡើង ឱ្យស្ថិតនៅក្នុងការគ្រប់គ្រងបាន ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ ជំរុញប្រែ ក្លាយបញ្ហាចំពោះមុខ ឱ្យទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍ។ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញវិបត្តិដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារការផ្លាស់ឆាប់រហ័សនៃរបបពាណិជ្ជកម្មសកល, បញ្ហាជម្លោះ...
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញទទួលការបរិច្ចាគពីថ្នាក់ដឹកនាំ សមាជិកា គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្ដាល(ជាស្ត្រី) ចំនួន ៣០,០០០,០០០រៀល ដែលដឹកនាំប្រគល់ដោយ លោកជំទាវ ដាំ ដារីនី នៅអគារ The Kampus។ គួរបញ្ជាក់ដែរថា រាល់ថវិកា និងសម្ភារទាំងអស់ដែលទទួលបានពីសប្បុរសជន...
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន...
ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺការចាំបាច់ណាស់សំរាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោត ហើយនៅឆ្នាំ២០២៦ ការធ្វើបច្ចុប្បន្នភាពនេះ នឹងត្រូវអនុវត្តចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៦នេះ បានថ្លែងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ ប្រជាពលរដ្ឋខ្មែរ...
មន្ទីរបរិស្ថានខេត្តរតនគិរី នៅពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មួលបង្កាច់លើមន្ត្រីឧទ្យានុរក្ស និងថ្កោលទោសចំពោះអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (ដុតម្ទេចចោលទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ)។ ការចេញបដិសេធរបស់មន្ទីរបរិស្ថានខេត្តរតនគិរី បានធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ តែត្រូវជនឆ្លៀតឱកាសយកមកធ្វើជាលេស ដើម្បីចោទប្រកាន់ និងញុះញង់ឱ្យប្រជាពលរដ្ឋដុតបំផ្លាញទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ។ មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១២នាទីព្រឹក មន្ត្រីឧទ្យានុរក្សនៃទីស្នាក់រងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសច្បាប់ប្រមាណ៨០នាក់ កំពុងជីករករ៉ែមាស ដោយអនាធិបតេយ្យនៅចំណុចភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី...
កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារនាំយកនូវ ទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន៤វត្តបន្ថែមទៀត បន្ទាប់ពីលោកជំទាវបានប្រគេនដោយផ្ទាល់ចំនួន១២វត្ត កាលពីថ្ងៃទី៤ ខែកញ្ញា...