កាលពីរសៀលថ្ងៃទី៣ ខែកញ្ញាកន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង–កម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រវាង ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម...
ក្រោយតស៊ូឆ្លងកាត់ឧបសគ្គ រហូតសម្រេចបាន និទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ CAMBODIA SPORT+ ប្រកាសគាំទ្រដំណើរសិក្សាបន្តរយៈពេល ៤ ឆ្នាំពេញដល់យុវសិស្ស អ៊ួង រស្មី និង វ៉ាន សែនវ៉ា រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ។ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តក្រោមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលធ្វើឱ្យនិទ្ទេស A ក្លាយជាសមិទ្ធផលមួយបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស។ ជាក់ស្តែង នៅពីក្រោយភាពជោគជ័យរបស់យុវសិស្ស...
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ លើឆាកអន្ដរជាតិ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈសកម្មភាពជាក់ស្ដែង រហូតធានាបាន កម្ពុជាគ្មានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ BTV នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កម្ពុជា បានបង្ហាញទៅកាន់ពិភពលោក ពីការប្ដេជ្ញាចិត្ត ក្នុងការកម្ទេចក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបោសសម្អាតបានទាំងស្រុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកថា នេះគឺជាជំហានវិជ្ជមានរបស់កម្ពុជា...
កំពង់ស្ពឺ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្រូវកសិករប្រមាណជាង ៤ម៉ឺនហិកតាដែលខ្វះទឹក បង្កឡើងពីឥទ្ធិពលបាតុភូត El Niño ត្រូវបានជួយសង្គ្រោះ ខណៈនៅចំនួនជាង ១ម៉ឺនហិកតាទៀត កំពុងជួយអន្តរាគមន៍នាំទៅសង្គ្រោះបន្ថែម ។ លោក យឹម ណន ឱ្យដឹងថា កូនរដូវប្រាំង...
រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ ៖នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថា គន្លឹះដោយបានបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0)...
វិមានរដ្ឋសភា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិចំនួន ៤ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។ សេចក្តីព្រាងច្បាប់ទាំង ៤ នោះរួមមាន៖ ១.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៖ ត្រូវបានប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ មុនដាក់ឆ្លងសម័យប្រជុំពេញអង្គរដ្ឋសភា។...
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ...
ភ្នំពេញ៖ សូមស្រមៃមើលដំណក់ទឹកភ្លៀងមួយ កំពុងធ្លាក់ចុះពីពពកខ្មៅ។ តើវានឹងធ្លាក់ទៅលើអ្វី? ប្រសិនបើវាធ្លាក់លើស្លឹកឈើ វាអាចស្ថិត្នៅទីនោះមួយស្របក់ រួចហួតឡើងទៅក្នុងអាកាសវិញ។ ប្រសិនបើវា្ធ្លាក់លើដីទន់ វាអាចជ្រាបចុះទៅខាងក្រោម។ បើធ្លាក់លើដំបូលផ្ទះ វាអាចហូរចូលអាងស្តុកទឹក ឬតាមលូដំបូល។ ប៉ុន្តែបើធ្លាក់្លើផ្លូវក្រាល វាអាចហូរយ៉ាងលឿនឆ្ពោះទៅកាន់ប្រព័ន្ធបង្ហូរទឹក។ ផ្លូវដែលដំណក់ទឹកនោះត្រូវធ្វើដំណើរ អាស្រ័យលើផ្ទៃដែលវាធ្លាក់ប៉ះ។ នៅតំបន់ជាច្រើន រុក្ខជាតិ និងដីដែលមានសុខភាពល្អ អាច បន្ថយ ល្បឿនទឹក ទុកពេលឱ្យវាជ្រាបចូលដីបានកាន់តែច្រើន។ ចំណែក ផ្ទៃរឹងវិញ ច្រើនតែធ្វើឱ្យទឹកហូរចេញយ៉ាងរហ័ស។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។ របៀបវារៈសំខាន់ៗទាំង ៣ នោះរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់...
កម្ពុជា-រវ៉ាន់ដា ពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ គតិយុត្តរួម ជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យ ឯកជននៃប្រទេសទាំងពីរ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋរវ៉ាន់ដា...