រាជរដ្ឋាភិបាលប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ និងថែរក្សាសុខសន្តិភាព ទោះដៃម្ខាងកំពុងតែដោះស្រាយបញ្ហាព្រំដែនក៏ដោយ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទប្រចាំថ្ងៃ ស្ដីពី ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកញ្ញា នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន និងបន្តថែរក្សាសុខសន្តិភាព ដែលជាប្រភពនៃសេចក្ដីសុខរបស់ប្រជាពលរដ្ឋ បើទោះជាដៃម្ខាងកំពុងតែខិតខំដោះស្រាយបញ្ហាព្រំដែនយ៉ាងសកម្មយ៉ាងណាក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការការពារអធិបតេយ្យ...
មន្ត្រីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង Online Scams នៅចុងខែនេះ នឹងបង្ហាញឆន្ទៈរបស់កម្ពុជាទៅកាន់ពិភពលោក។ សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងជាការបង្ហាញពីឆន្ទៈរបស់កម្ពុជាចំពោះបណ្តាប្រទេសនៅលើពិភពលោកឲ្យដឹងពីការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការឆបោកតាមតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាសកលលោក។ ឯកឧត្តម ទេព អស្នារិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់ BTVថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវងាយប្រឈមគ្រោះថ្នាក់ ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍។ គិតចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ មានរយៈពេល០៥ថ្ងៃមកហើយ ដែលកម្លាំងសមត្ថកិច្ចបន្តការចុះរឹងបន្តឹងច្បាប់ចរាចរណ៍តាមគោលដៅនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើតមាន គ្រាដែលអត្រាគ្រោះថ្នាក់ ក្នុងមួយរយៈពេលក្រោយមកនេះ មិនពុំទាន់មានភាពថមថយនៅឡើយ ។ ជាក់ស្តែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការបាញ់ល្បឿនលើយានយន្ត ដែលបើកបរលើសល្បឿនកំណត់ នៅលើកំណាត់មហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ)...
រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់អគ្គិសនី ដោយគម្រោងនេះនឹងចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈទាំងនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅក្នុងកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិនេះ ចំណែកកញ្ចប់អន្តរាគមន៍ទី៣៖ ដែលគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល...
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេស RCEP (អាសិប) មានទឹកប្រាក់ ៦,៤១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ កើនឡើង ១១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បណ្តាប្រទេស RCEP មានចំណែកទីផ្សារជាង ៣០ ភាគរយ នៃការនាំចេញសរុប។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅកាន់បណ្តាប្រទេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់...
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បានជួបពិភាក្សាការងារ និងរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹង៖ ១.តែងតាំងមេធាវីប្រចាំក្រសួងទេសចរណ៍ ២.បន្ដចូលរួមប្រឹក្សា និងពិគ្រោះយោបល់ផ្នែកច្បាប់ ៣.ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ៤.ផ្ដល់ការបណ្ដុះបណ្ដាលជូនមន្ដ្រីនៃក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមផ្សព្វផ្សាយសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ គួរបញ្ជាក់ផងដែរថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី១ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាលើកទី២ ដែលបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ៕
ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក Kim Yong-ha សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Konyang University នៅតំបន់នួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនៃជំនួប លោកសាកលវិទ្យាធិការ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត ថាសាកលវិទ្យាល័យ Konyang...
យន្តការប្រវត្តិសាស្ត្រថ្មីមួយក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា ក្រោមឈ្មោះថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយអមមកជាមួយនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា បណ្តាញនេះមិនត្រឹមតែជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមអន្តរស្ថាប័នប៉ុណ្ណោះទេ តែជាក្បាលម៉ាស៊ីនជំរុញអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយឈរលើស្មារតី «គាំទ្រគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នា» ដើម្បីធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទន្ទឹមនឹងការរំលេចពីវឌ្ឍនភាពការងារ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពចំនួន ១០ ចំណុច...
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម...
កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង)។ កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ ក្នុងរបៀបវារៈទី១៖ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ និងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ...