ភ្នំពេញ៖ មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញទូរគមនាគមន៍ទំនើប ដោយរួមបញ្ចូលទាំងប្រព័ន្ធទំនាក់ទំនងផ្កាយរណប វិទ្យុ រ៉ាដា បណ្តាញទូរសព្ទចល័ត និងប្រព័ន្ធទំនាក់ទំនងអុបទិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល តាមរយៈការអនុវត្តផ្ទាល់ជាមួយឧបករណ៍បច្ចេកទេសកម្រិតខ្ពស់។ លោក រស់ វណ្ណៈ ប្រធានស្តីទីមហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ឱ្យដឹងថា មហាវិទ្យាល័យមិនត្រឹមតែផ្តោតលើការបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖ ដ្រូន (Drone) , បញ្ញាសិប្បនិម្មិត (AI), រ៉ូបូតធីក...
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានបន្តអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងស្ថានភាពដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក ព្រមទាំងបានជួបសំណេះសំណាល...
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ៥៣ លានដុល្លារអាមេរិក គាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំ កម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងគាំទ្របង្កើតមុខរបរ និង ការចូលទីផ្សារការងារ។ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ ឃើញថា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩...
កោះកុង៖ ប្រជានេសាទខ្មែរ២នាក់ ត្រូវបានដោះលែងមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តកោះកុង។ ទីបំផុតទៅប្រជានេសាទខ្មែរចំនួន២នាក់ ត្រូវបានតុលាការខេត្តត្រាត ប្រទេសថៃ សម្រេចដោះលែងអោយមានសេរីភាពមកជួបជុំគ្រួសារហើយ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេលជាង៦ខែ។ គួររម្លឹកថា អ្នកនេសាទទាំង២នាក់នេះ ស្ថិតក្នុងចំណោមអ្នកនេសាទខ្មែរ៣នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចូលមកចាប់ខ្លួនក្នុងដែនទឹកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ៕ អត្ថបទ:ឈឹម មករា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ គឺត្រូវអនុវត្តដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧...
ភ្នំពេញ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានសម្រេចឯកភាពទាំងស្រុងលើទម្រង់ និងខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោយការពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនរួចរាល់ ដើម្បីរៀបចំរបាយការណ៍បញ្ជូនបន្តទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់ចែងតាមនីតិវិធី។ ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ ដោយមានការចូលរួមពីអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទាំង...
អ៊ូសបេគីស្ថាន៖ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងជាសមាជិកក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង (Young...
ភ្នំពេញ៖ រដូវកាលបៃតងបាននាំមកនូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រងជាមួយព្រៃឈើ និងភ្នំ ខៀវស្រងាត់ ទឹលជ្រោះហូរធ្លាក់ និងបរិយាកាសត្រជាក់ស្រស់ស្រាយ កំពុងទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិនានា ដើម្បីសម្រាកលំហែ និងស្វែងពីសក្តានុពលធម្មជាតិ។ ការកើនឡើងនៃទឹកភ្លៀងបានធ្វើឱ្យតំបន់ធម្មជាតិជាច្រើនមានទេសភាពកាន់តែស្រស់ស្អាត និងស្រស់បំព្រង ជាពិសេសតំបន់ព្រៃភ្នំ ទឹកជ្រោះ បឹងធម្មជាតិ និងតំបន់អេកូទេសចរណ៍។ ស្ថានភាពនេះមិនត្រឹមតែផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានសម្រាកលំហែ និងរីករាយជាមួយបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជំរុញការប្រើប្រាស់សេវាកម្មក្នុងតំបន់ និងការរកចំណូលរបស់ប្រជាសហគមន៍ ផងដែរ។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង បានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ធ្មម្មជាតិ មានចំនួនសរុប ៣៦២,០៣៣នាក់...
រដ្ឋនិងវិស័យឯកជន បានចូលរួមផ្លាស់ប្តូរនូវចំណេះដឹង និងឧត្តមានុវត្តន៍ថ្មីៗ លើវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាអន្តរជាតិ ក្នុង មហាសន្និបាតលើកទី២១ នៃសហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី នៅទីក្រុងសេអ៊ូល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាព ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ លោកជំទាវ សន សុភាវត្តី អគ្គនាយកភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការអគ្គនាយក ដ្ឋានភស្តុភារកម្ម និងវិស័យឯកជនដឹកនាំដោយ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់...
ឯកឧត្តម ខៀវ កាញារីទ្ធ ជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីភាពពិតនៃប្រវត្តិសាស្ត្រកម្ពុជាថា ថ្ងៃ៧ មករា ជាសក្ខីភាពដែលធ្វើឱ្យកម្ពុជារស់ ហើយមកដល់ឥឡូវនេះគឺធ្វើឱ្យកម្ពុជារឹងមាំ។ ការលើកឡើងនេះ ធ្វើឡើងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា ដែលរៀបចំឡើងនៅថ្ងៃទី ៦...