នៅពេលទន្លេមួយកខ្វក់ យើងតែងសម្លឹងទៅរកទឹក។ ប៉ុ ន្តែមូលហេតុប្រហែលចាប់ផ្តើមពីដីនៅឆ្ងាយ៖ ដីទទេដែល ត្រូវទឹកហូរនាំចុះពីទីខ្ពស់ សំរាមដែលភ្លៀងនាំយក ប្រព័ន្ធ មួយដែលធ្លាយប្រេងឥន្ធនៈដែលកំពប់ ឬសារធាតុចិញ្ចឹម ដែលហូរចេញពីស្រែចម្ការ និងទីធ្លាផ្ទះ។ អាងទឹកប្រមូលអ្វីៗទាំងអស់ដែលហូរចុះតាមទីទាប។ ទឹក តភ្ជាប់ផ្លូវថ្នល់ កសិដ្ឋាន ព្រៃឈើ ផ្ទះ សាលារៀន រោងចក្រ និងតំបន់ដីសើម។ ដូច្នេះ ការការពារទន្លេ ត្រូវការការ ថែរក្សា ទេសភាពទាំងមូល។...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។ ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា...
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុង បាឋកថាជាស៊េរី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦នេះថា «វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន[…] ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានាអនាគតប្រទេសជាតិ»។ នេះជាការថ្លែងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ...
កំពង់ចាម៖ ឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង និងក្រុមការងារ ព្រមទាំង ប្រធាន អនុប្រធានបក្សឃុំ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ រស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឱកាសធ្វើសកម្មភាពមនុស្សធម៌ និងសំណេះសំណាលជាមួយពលរដ្ឋ នៅថ្ងៃទី៦...
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។ បើទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និងបង្រ្កាបចំនួន ៦៦៣ ទីតាំង យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាងស្អិតរមួតលើគ្រប់ទីតាំងសង្ស័យទាំងអស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។...
ត្បូងឃ្មុំ ៖ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន ១២ខ្សែ មានប្រវែងសរុប ១២០,៨២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកតំបែរ និងក្រុងសួង ខេត្តត្បូងឃ្មុំ។ ការចុះត្រួតពិនិត្យនេះ ដើម្បីពិនិត្យវឌ្ឍនភាព...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំលេចឡើងនៅថ្ងៃទី៥ ខែកញ្ញា...
លោកស្រី នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត មន្ត្រីសាលាក្រុង-ស្រុក អង្គការដៃគូ និងភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញទិសដៅការងារបន្តក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី នី ចាន់ធីតា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងមន្ទីរ...
កំពង់ធំ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម លើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ជាមូលដ្ឋានសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ក្រោមការគិតគូយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែ ខិតខំបន្តបេសកកម្ម កសាងអភិវឌ្ឍមូលដ្ឋាន...
វិស័យឯកជនបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការគាំទ្រវិស័យអប់រំ និងការងារសង្គមនៅតាមមូលដ្ឋាន។ លើកឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ាន ធនិន អគ្គនាយកផ្នែកលក់ និងទំនាក់ទំនងនៃធនាគារហត្ថា បានមានប្រសាសន៍ថា ធនាគារហត្ថា តែងតែចូលរួមសកម្មភាពសង្គមតាមលទ្ធភាព ជាពិសេសការជួយគ្រួសារខ្វះខាត មនុស្សចាស់ជរា និងកុមារក្នុងវ័យសិក្សា។ លោកបន្តថា ធនាគារក៏បានចូលរួមលើកកម្ពស់ការអប់រំតាមតំបន់ជនបទ...