កិច្ចប្រជុំត្រី-វិស័យលើកទី៧ ត្រូវបានបើកឡើងរួមគ្នាដោយក្រសួងចំនួនបី និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដឹកនាំរបស់រដ្ឋមន្រ្តីចំនួន៣រូប រួមមាន៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជី តាជី...
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេងនិងរំញ័រនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានរៀបចំ ប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាព សកលដើម្បីភពផែនដីត្រជាក់ជាងមុន» ក្នុងគោលបំណងសំដៅ បំផុសស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី។ ទិវានេះមានសិក្ខាកាមជាព្រះសង្ឃ មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត និស្សិត សិស្សានុសិស្ស យុវជនកាយរិទ្ធ...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ ដំណើរការពិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ។ បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា...
ក្រោយដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រឡងបាក់ឌុប កញ្ញា តាំង ម៉ីអ៊ីង ទទួលបាននិទ្ទេស A ជាសិស្សមកពីសាលាអន្តរជាតិ ចុងអ៊ីង បានឱ្យដឹងពីគម្រោងសិក្សាបន្ត ដោយនឹងរៀនជំនាញផ្នែកពាណិជ្ជកម្ម និងព័ត៌មានវិទ្យា ខណៈកញ្ញាមានក្តីស្រម៉ៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួនមួយនាពេលអនាគត។ នៅក្រោយចប់កម្មវិធីសំណេះសំណាលយុវសិស្សថ្នាក់ទី១២ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម និទ្ទេស A របស់សាលាអន្តរជាតិ ចុងអ៊ីង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញានេះ សិស្សនិទ្ទេស A កញ្ញា តាំង ម៉ីអ៊ីង បាននិយាយដោយទឹកភ្នែករលីងរលោងថា...
ថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងដកស័ក្តិ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការប្រព្រឹត្តខុសវិន័យ ចំពោះវិធានការលើមន្ដ្រីនេះធ្វើឱ្យពលរដ្ឋសាទរ និងគាំទ្រការកែទម្រង់ក្នុងស្ថាប័ន។ បន្ទាប់ពីពេលថ្មីៗនេះមានមន្ត្រីនគរបាលមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ផ្អាកការងារ និងបន្ថយឋានន្តរស័ក្តិពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រព្រឹត្តខុសវិន័យនគរបាលជាតិ និងការប្រើប្រាស់យានយន្តដែលជាភស្តុតាងនៃការចាប់បានពីការបង្ក្រាបបទល្មើស ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រ ចំពោះការអនុវត្តវិធានការដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាល និងបានរំពឹងថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័នសាមីនឹងបង្ក្រាបអំពើពុករលួយក្នុងជួរមន្ត្រី ដែលជាចំណាត់ការចាំបាច់ ជាជំហានវិជ្ជមានក្នុងការកែទម្រង់ស្ថាប័ន និងផ្ដល់ទំនុកចិត្ត ការជឿជាក់កាន់តែខ្លាំងពីប្រជាពលរដ្ឋចំពោះមន្ដ្រីដែលជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្ដល់សេវា។ ប្រជាពលរដ្ឋបានបង្ហាញទស្សនៈថា រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ដែលមានចំណាត់ការលើមន្ដ្រីខិលខូច ប្រព្រឹត្តអំពើពុករលួយ...
ពលរដ្ឋបង្ហាញការពេញចិត្ត ក្នុងការចូលរួមផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិនបើមានការសង្ស័យលើអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលទាក់ទងទៅកាន់ពួកគេ។ App Kapea Scams ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការសាកល្បងគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដោយចាប់អនុវត្តសាកល្បងរយៈពេល០៣ខែ មុនឈានទៅដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ការទទួលព័ត៌មាន ទន្និន័យ ឬលេខទូរស័ព្ទ ដែលពលរដ្ឋមានការសង្ស័យថា ជាប់ពាក់ព័ន្ធអំពើឆបោក តាមរូបភាពសន្ទនានានា ដើម្បីសមត្ថកិច្ចយកព័ត៌មានទៅវិភាគ និងឈានទៅការចាត់វិធានការ ប្រសិនបើរកឃើញមានជាប់ពាក់ព័ន្ធអំពើបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញនោះ...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥ នាទី នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពីម៉ាស៊ីនស្កេន មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា។ ជាលទ្ធផល មន្ត្រីគយនិងរដ្ឋាករបានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៧១ ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបានបន្តថា...
កងទ័ពកម្ពុជា និងអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្នាំអង្គរ» នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ជាំងពីសន្ទុះថ្មីនៃកិច្ច សហប្រតិបត្តិការយោធារវាងកម្ពុជា និងអាមេរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការ ពារជាតិនៃប្រទេសទាំងពីរជាដើម។ សូមបញ្ជាក់ថា សមយុទ្ធ «ឆ្មាំអង្គរ» (Angkor Sentinel) គឺជាសមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើឡើងវិញនៅដើមឆ្នាំ២០២៧ ខាងមុខនេះ ក្រោយពីបានអាក់ខានអស់រយៈ១០ឆ្នាំនោះ។ យោងតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានលើក ឡើងនាថ្ងៃទី៤ ខែសីហា...
នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម...