ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ដែលក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើដល់ភាគីកូរ៉េ ជួយគាំទ្រការធ្វើទំនើបកម្មលើវិស័យកសិកម្មមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរ ចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ បានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់តំណែងអភិបាលក្រុងនួនសាន់អាណត្តិ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់...
រយៈពេលចុងក្រោយនេះ សារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ…ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត… ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ… អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា… ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់…» ទាំងនេះគឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ…។...
ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ស្របពេលក្រសួង បានបើកទទួលការចុះឈ្មោះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ ដោយមិនមានការបង់ថវិកាឡើយ។ ក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នឹងធ្វើប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង...
នៅក្នុងកិច្ចពិភាក្សានៃកម្មវិធី “កញ្ចក់ទិព្វ” លោក លោក រស់ វ៉ា អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) បានលើកឡើងនូវគុណតម្លៃនៃវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយសង្កត់ធ្ងន់ថា “បើគ្មាន ធីវ៉េត ជីវិតនឹងមិនមានន័យ”។ តាមរយៈកិច្ចពិភាក្សាកម្មវិធី “កញ្ចក់ទិព្វ” ក្រោមប្រធានបទ “ធីវ៉េត ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ” កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ លោក រស់ វ៉ា បានពាំនាំនូវការណែនាំ និងមេរៀនជោគជ័យពីប្រទេសស្វីស ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ឈានមុខ...
ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាប្រកបដោយគុណភាព...
ភ្នំពេញ៖ អាងរងទឹក គឺជាផ្ទៃដីដែលទឹកទាំងអស់ហូរទៅកាន់ ស្ទឹង ទន្លេ បឹង តំបន់ដី សើម ឬច្រកបញ្ចេញទឹករួមមួយ។ ភ្នំ និងខ្នងដីខ្ពស់ៗ ជាញឹកញាប់ បង្កើត ជាព្រំប្រទល់របស់វា។ មនុស្សគ្រប់រូបដែលរស់នៅក្នុងតំបន់នេះសុទ្ធតែ ចូល រួមក្នុងរឿងរ៉ាវរបស់ទឹកតែមួយ ទោះបីពួកគេមើលមិនឃើញទន្លេមេក៏ដោយ។ សកម្មភាពនៅខ្សែទឹកខាងលើអាចប៉ះពាល់សហគមន៍ខាងក្រោមហើយតម្រូវ ការរបស់អ្នកនៅខាងក្រោម ក៏អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក នៅខាងលើ។ កសិករ ទីក្រុង ព្រៃឈើ ឧស្សាហកម្ម...
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងប្រគល់ផ្ទះបេតុងប្រក់សង្ក័សី១ខ្នង ទទឹង ៨ម៉ែត្រ បណ្ដោយ១២ម៉ែត្រ រួមទាំងសម្ភារ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងប្រពន្ធ ឈ្មោះ ឃ្វៃ នាង រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ម៉ែន...
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំលើកទី៧ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ។ អង្គប្រជុំបានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានពិភាក្សាលើការងារដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។ អង្គប្រជុំក៏បានពិភាក្សាអំពីដំណោះស្រាយ និងការឆ្លើយតបចំពោះហានិភ័យ...
កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្ត្រ ស្ប៉ិចស៍ ២០៣០ របស់អង្គការសុខភាពពិភពលោក ដើម្បីពន្លឿនការសម្រេចគោលដៅសុខភាពភ្នែកសម្រាប់ប្រជាជនគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង អភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្ត្រ WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែក ប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល។...