កីឡាករ កីឡាការិនីតេក្វាន់ដូ WT ២រូប គឺកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមចេញទៅប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបេក្ខភាពទាំងពីររូបបានប្រកួតជាប់វគ្គជម្រុះ ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីខែមិថុនា ឆ្នាំ២០២៦។ លោក ជាតិ ខេមរា គ្រូជំនួយជម្រើសជាតិតេក្វាន់ដូ WT នៃខេមរសហព័ន្ធតេក្វាន់ដូបានគូសបញ្ជាក់ថា...
ក្រុមបាល់ទះកម្ពុជា-A បានគ្រងជើងឯកព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ ពានរង្វាន់បាល់ទះអន្ដរជាតិនេះ ដែលមាន ៤ក្រុមចូលរួមនេះ ក្រុមបាល់ទះកម្ពុជា- A ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រជែង ៥ប្រកួតជាប់គ្នា ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំង MBSAដែលមានកីឡាករអ៊ីរ៉ង់ ៤រូបជួយ...
(សៀមរាប)៖ កីឡាដ៏ធំប្រចាំតបន់អាស៊ី ៤ឆ្នាំម្ដង កីឡាអាស៊ីនឹងចូលមកដល់នៅសប្ដាហ៍ទី៣ ខែកញ្ញាខាងមុននេះហើយ។ ចំពោះមុខកម្ពុជា ក៏នឹងបញ្ជួនកីឡាជឺជីតស៊ូទៅចូលរួមការប្រកួតប្រជែងផងដែរ ត្បិតកាលពីឆ្នាំ២០១៨កម្ពុជាធ្លាប់ឈ្នះមេដាយមាសលើកីឡាប្រភេទនេះ។ ជុំវិញរឿងរ៉ាវនេះ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រាប់ឱ្យដឹងអាស៊ីអាគ្នេយ៍ជាតំបន់ដែលខ្លាំងខាងកីឡាជឺជីតស៊ូដែរ ហើយតាមរយៈលទ្ធផលល្អការប្រកួតជើងឯកថ្នាក់តំបន់ យើងរំពឹងបានលទ្ធផលល្អពីការប្រកួតកីឡាស៊ីដែរ។ មុនកីឡាអាស៊ីមកដល់កីឡាករដែលត្រូវប្រកួតកីឡាអាស៊ីនឹងបោះជំរុំហ្វឹកហាត់នៅកូរ៉េខាងត្បូង។ កីឡាករ មឿន លឹមសុបញ្ជា ដែលត្រូវបានជ្រើសចូលរួមប្រកួតកីឡាអាស៊ីលើកទី២០នៅជប៉ុន បានប្រាប់ឱ្យដឹងថាការប្រកួតនេះជាបទពិសោធន៍ដ៏ល្អ និងជាការផ្ដល់ទំនុកចិត្តដល់រូបគេសម្រាប់ការប្រកួតកីឡាអាស៊ីខាងមុខនេះ។ ចំណែកកីឡាករ កូនកាត់កម្ពុជា-ហ្វីលីពីន អូប៉េរ៉ាណា...
អស់រយៈពេល ១០ថ្ងៃមកហើយ ដែលក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបើកយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ក្នុងការទទួលនូវជំនួយផ្សេងៗ ទាំងថវិកា សម្ភារប្រើប្រាស់ សម្ភារសិក្សា សម្ភារកីឡា និងគ្រឿងឧបភោគបរិភោគជាដើម សម្រាប់ផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ ហើយបានទទួលការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសប្បុរសជននានា ទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងវិស័យឯកជនផងដែរ។ យុទ្ធនាការនេះ មានកម្មវិធី និងសកម្មភាពអមមួយចំនួន មុនកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួួយប្រជាពលរដ្ឋនៅភូមិរង់ចាំ ទី១-ការប្រកួតមិត្តភាពសប្បុរសធម៌ ជាក់ស្ដែងការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ និងក្រុមរដ្ឋបាលខេត្តកណ្ដាល...
ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។ សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong...
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រយ៉ាងផុសផុលពីវិស័យឯកជន ដែលជាសញ្ញាណដ៏ល្អឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតដ៏ធំនេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហាយធិច នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងឧបត្ថម្ភគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ កំឡុងពេលហ្វឹកហាត់ រហូតដល់ការប្រកួតផ្លូវការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកទ្រទ្រង់ដល់ការធ្វើម្ចាស់ផ្ទះនេះទៀតផង។ ឯកឧត្តមបានសម្ដែងក្ដីរីករាយ...
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាស និងពង្រឹងសមត្ថភាពក្រុមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេមចំពោះមុខ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា មុនការប្រកួតផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣...
ពេលនេះក្លឹបបាល់ទាត់ទាំងពីររបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនបានដឹងគូប្រកួតរៀងៗខ្លួនហើយការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី២ទ្វីបអាស៊ី២០២៦/២០២៧ (AFC Champion League Two 2026/2027) តំបន់អាស៊ីខាងកើត ពេលការចាប់ឆ្នោតធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅប្រទេសម៉ាឡេស៊ី។ លទ្ធផលការចាប់ឆ្នោតបានបង្ហាញថាជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូលG ជាមួយក្លឹបបាល់ទាត់ Machida Zelvia ជើងឯករង AFC Champion League Elite រដូវកាល២០២៥-២០២៦ របស់ជប៉ុន Shanghai...
សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូបរូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមបញ្ជូនកីឡាការិនី២រូប ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ីនាពេលខាងមុខនេះ រួមមាន...
ភ្នំពេញ៖ មុនព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចូលមកដល់ សហព័ន្ធកីឡាវាយសីអាស៊ី បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញ អាជ្ញាកណ្តាលចៅក្រមកីឡាវាយអន្តរជាតិ ដល់សិក្ខាកាម មកពី៩ប្រទេស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីអាស៊ីនេះ មានសិក្ខាកាមចូលរួមចំនួន១៣នាក់ មកពី៩ប្រទេស មានដូចជា កម្ពុជា.វៀតណាម ឥណ្ឌា .មីយ៉ាន់ម៉ា. ឡាវ .ព្រុយណេ .សឹង្ហបុរី.ថៃ.និងហ្វីលីពីន...