កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ មានគណៈកម្មការពាក់ព័ន្ធជាច្រើនចូលរួម ដូចជាគណៈកម្មការស្ដ្រីកីឡា គណៈកម្មការវិជ្ជសាស្ដ្រ គណៈកម្មការដូពីង...
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។ បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី...
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។ នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦...
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតដំបូងក្នុងពូលB របស់ក្រុមបាល់ទាត់នារីកម្ពុជានេះ ត្រូវបានទីម័រខាងកើត នាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទី ដោយកីឡាការិនី Juleica Da Costa...
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។ ជាមួយការបើកយុទ្ធនាការហ្វឹកហាត់ ក្រោយរងប្រតិកម្មពីអ្នកគាំទ្រនេះ ក្រុមគោព្រៃកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku និងកីឡាករ ២៤នាក់ ដែលបានកោះហៅ និងបង្ហាញកាលពីដើមសប្ដាហ៍មុន...
ក្រោយដំណើរការប្រកួតជាង ៥សប្ដាហ៍កន្លងទៅ ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៩ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលនឹងត្រូវជួបគ្នានាថ្ងៃទី១៥ ខែកក្កដាស្អែក ស្របពេលវិញ្ញាសាបាល់ទាត់នារី បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមសេនាអង្គរយូណាយធីត ត្រូវជួបក្រុមយុវតីស្ទាំងភ្លើងក្មេងវត្ដក្ដីចាស់ នាចុងសប្ដាហ៍នេះ។ សម្រាប់បេក្ខភាពវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នានាថ្ងៃពុធស្អែកនេះ រួមមានក្រុម អេសជីស៊ី ត្រូវជួបក្រុម ស៊ីប៊ែលអេហ្វស៊ី និងក្រុម ឌី អាយ ជី...
សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថាអត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ដែល កម្ពុជា ជាម្ចាស់ផ្ទះ រួមមាន ឡាវ ម៉ាទ្បេស៊ី ទីម័រខាងកើត មីយ៉ាន់ម៉ា វៀតណាម និងព្រុយណេ។ លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា លើកនេះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ...
បើតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បីពានរង្វាន់ប្រចាំឆ្នាំ ២០២៦ នឹងមកដល់នៅថ្ងៃទី ១១-១២ ខែកក្កដាខាងមុខនេះនូវទីលានវាលឥន្រ្ទី សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត្រ ។ លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។ កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន...
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្ដេជ្ញាបន្ដជំរុញសកម្មភាពកីឡាគ្រប់រូបភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ផង ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោកតែម្ដង។ ការប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ៨ កក្កដា ២០១៧ –...
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបានវាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន...