នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាម១កន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើងពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម...
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។ ឯកឧត្តម...
ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ឡើងវិញ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។ តាមរយៈការសិក្សាវាយតម្លៃក៏បានបញ្ជាក់ផងដែរថា កំណាត់ខ្សែផ្លូវនេះនឹងផ្តល់អត្រាផលចំណេញ ផ្នែកសេដ្ឋកិច្ច (EIRR) រហូតដល់ ១៥,២៧% ដែលបង្ហាញពីការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការសាងសង់និងពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះ បានប្រែក្លាយទៅជា ខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម នៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ហើយ...
សម្ដេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែក និងអភិវឌ្ឍផ្លូវទឹកបន្ថែម ដើម្បីពង្រីកវិសាលភាពវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែសម្បូរបែប កាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូ ម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម)...
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលម្អិតលើការដាក់អាកាសយានដ្ឋានអន្ដរជាតិតេជោ ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ ខណៈកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុក៏កំពុងកសាងឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការបង្កើត អាកាសយានដ្ឋានអន្ដរជាតិតេជោ និងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់នេះ គឺជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងបច្ចេកទេសកម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែងរបស់កម្ពុជា...
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូន ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់បានកំណត់ឱ្យសោះ។ សម្ដេចធិបតីបានណែនាំដល់ក្រសួងសាធារណៈការ និងដឹកជញ្ចូនត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ស្ថានីយជញ្ជីងត្រួតពិនិត្យទម្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនលើកកម្រិតកំណត់។ ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានបញ្ជាក់អំពីច្បាប់ស្ដីពីការដឹកជញ្ជូនដែលកំពុងធ្វើវិសោធនកម្មជាថ្មីដោយបានតម្លើងគីឡូក្នុងការដឹកជញ្ជូនពី...
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែទាក់ទាញនូវការវិនិយោគបន្ថែមទៀតលើការរៀបចំប្រព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជាឱ្យមានការរីកចម្រើន ខណៈគម្រោងបង្កើតចំនួន១១កន្លែងនូវទូទាំងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល មានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយទំនិញដែលអាចជួយសម្រួលបង្កើតសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលមានគម្រោងកបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន១១ កន្លែងនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមការបញ្ជាក់របស់សម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជា...
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ខណៈក្នុងពេលថ្មីនេះកម្ពុជា និងឡាវទើបតែចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការដឹកញ្ជូនទំនិញកសិកម្មពីកម្ពុជាឆ្លងកាត់ប្រទេសឡាវ ដើម្បីយកទៅប្រទេសចិន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការតភ្ជាប់ផ្លូវជាតិរបស់កម្ពុជា ទៅកាន់ប្រទេសឡាវយនេះនឹងចូលរួមយ៉ាងខ្លាំងចំពោះការកាត់បន្ថយការចំណាយផ្នែកសេដ្ឋកិច្ច និងពេលវេលាសម្រាប់ប្រជាពលរដ្ឋលើវិស័យដឹងញ្ជូនទំនិញពីកម្ពុជាឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិន។ សម្ដេចធិបតី...
ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ វ៉ាយប៉ូ (WIPO) នៅប្រទេសស្វីស ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ WIPO បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានសសេរឱ្យដឹងថា ស្ថិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ...