ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជូនឯកឧត្តម Kokudo MORI អគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុនពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រ។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុននៅទីក្រុងតូក្យូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា ការទូត និងច្បាប់អន្តរជាតិ។ ហើយក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ។...
ព្រះសីហនុ៖ កម្ពុជានិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បើកកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើឱ្យ ប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេសទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សា ជាតិភស្តុភារកម្ម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ នៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន...
ភ្នំពេញ៖ ទីផ្សារផលិតផលខ្មែរ កំពុងរីកចម្រើន ដោយសារ រាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនានា ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យទៅដល់ដៃអ្នកប្រើប្រាស់ ខណៈមានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។ សិប្បករដែលនាំយកផលិតផលមកតាំង «ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាននៃការតាំងពិព័រណ៍គឺពួកគេលក់ដាច់គួរសម ព្រោះប្រជាពលរដ្ឋជឿជាក់មកលើគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន។ ពួកគេជឿថា ផលិតផលរបស់ពួកគេគឺមានការផ្សព្វផ្សាយកាន់ទូលំទូលាយ តាមរយៈការតាំងពិព័រណ៍នេះដែលរៀបចំក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែក អ្នកប្រើប្រាស់...
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ ដោយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីគណៈរដ្ឋមន្ត្រីនាពេលនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម វង្សី...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលគ្រប់រូប ឱ្យបង្កើនការការពារពីជំងឺគ្រុនឈាម ដែលចម្លងតាមរយៈមូសខ្លាខាំ ខណៈរដូវវស្សាបានឈានចូលមកដល់ ហើយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឆ្លងជំងឺគ្រុនឈាមដល់ជិត ១ពាន់ករណី ។ ការក្រើនរំឭកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលឯកឧត្តមនិងលោកជំទាវជាភរិយា ដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ចុះពិនិត្យ និងសួរសុខទុក្ខអាណាព្យបាល...
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបានវាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន...
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” ។ ពិធីនេះ ធ្វើឡើង នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ។...
គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ កម្មករ និយោជិត ចំនួនជាង១៦ម៉ឺននាក់ កំពុងបម្រើការងារតាមរោងចក្រ សហគ្រាស នានា ចំនួនជាង១ពាន់ទីតាំង ក្នុងខេត្តស្វាយរៀង ដោយស្រូបកំរៃរាប់លានដុល្លារក្នុងមួយខែៗ ។ លោក អ៊ូ សុឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែកក្កដា នេះ បានប្រាប់BTVថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នៅទូទាំងខេត្តស្វាយរៀង បានទទួលកម្មករ កម្មការិនី...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះបង្ក្រាប បទល្មើស Online Scams នៅចំណុចផ្ទះC១៦ ផ្លូវBL០២ បុរីប៊ុនលីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ជនបរទេស០៨នាក់ មានគោលដៅឆបោកទៅច្រើនប្រទេស ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន...
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។ ការលើកឡើង របស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារនិងជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម UENO Atsushi បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសជប៉ុន...