គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)...
រាជរដ្ឋាភិបាលត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើត មុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដោយគ្រោងចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងកិច្ច ប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ជាមួយក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ...
ក្រុមបេសកកម្ម IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានសម្រេចបានកំណើនក្នុងរង្វង់ ៣% ខណៈរាជរដ្ឋា- ភិបាល វាយតម្លៃក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៦ ពិសេស ការនាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកក្កដា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ គម្រោងនេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ក្រោយ ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។ ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា...
ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រមទាំងផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ...
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានរៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ ជាលើកដំបូង។ ការរៀបចំជាលើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទ “ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម”។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា...
បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាមៗ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ដែលបានអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានអញ្ជើញទៅកាន់តំបន់ព្រំដែននៅច្រកបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់ភ្នែកអំពីសភាពការណ៍ជាក់ស្តែង ដែលភាគីថៃបានរំលោភបំពានដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជានោះ។ សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ...
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាស ដែលលោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏មានតម្លៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងហ្វីលីពីនលើវិស័យនានា...
ចំនួនរថយន្តអគ្គិសនី (EV) ដែលបានចុះបញ្ជីនៅកម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានចំនួនលើសពី ១៤,០០០គ្រឿង កើនឡើងពីប្រមាណ ៩,០០០គ្រឿង កាលពីឆ្នាំ២០២៥។ កំណើននេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយកមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ស្របតាមនិន្នាការអភិវឌ្ឍបៃតង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសារធាណការ និងដឹកជញ្ជូនសរុបបានចំនួន ១៩,០២៩ គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន ៤ ២៣២ គ្រឿង, ត្រីចក្រយានយន្តចំនួន...
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញទៅកាន់តំបន់ព្រំដែននៅច្រកបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យមើលសភាពការណ៍ជាក់ស្តែងដែលភាគីថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ BTV ថា ដំណើរទស្សកិច្ចរបស់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអ្វេភាគីរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី និងចុះទៅសួរសុខទុក្ខកម្លាំង AOT របស់ម៉ាឡេស៊ីប្រចាំការនៅព្រំដែន និងចុះទៅមើលសភាពការនៅព្រំដែន និងជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនផងដែរ។ តបតាមការអញ្ជើញរបស់ឯកឧត្តម...