ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះតម្លៃបន្តធ្កាល់ចុះប្រេងសាំងត្រូវលក់ ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៤ ១០០រៀល/លីត្រ។ យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចៀសការជន់លិចកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិចក្នុងរដូវវស្សា ជូនពលរដ្ឋ ។ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹក អោយបានធំជាងមុន និងជ្រៅជាងមុន ។ លោក...
ឯកឧត្តម អ៊ុ រាត្រី ជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៦ កក្កដា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១០០ លានរៀល ដែលកៀរគរបាន តាមរយៈកម្មវិធីជិះកង់រយៈពេល១ ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីខែមិថុនាកន្លងទៅ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល...
ហ្សឺណែវ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ៤០០០នាក់ បានជួបជុំគ្នាក្នុង “ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”។ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ កឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជានិងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានអប់រំដល់មន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដែលទើបបានជ្រើសរើសថ្មី កំពុងខិតខំពង្រឹងគុណភាពមន្ត្រី ស្របតាមបរិបទ នៃការវិវត្តថ្មីៗ ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាកិច្ចការងារដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់...
បើតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បីពានរង្វាន់ប្រចាំឆ្នាំ ២០២៦ នឹងមកដល់នៅថ្ងៃទី ១១-១២ ខែកក្កដាខាងមុខនេះនូវទីលានវាលឥន្រ្ទី សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត្រ ។ លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។ កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន...
មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមភូមិ សង្កាត់ ខណ្ឌ សាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកំចាត់ជម្រកមូសខ្លា។ ដោយសារការឈានចូលដល់រដូវវស្សា ចំនួនមូសខ្លា បានកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានការផ្ទុះជំងឺគ្រុនឈាម នៅតាមបណ្តាខេត្តមួយចំនួន។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា គ្រប់មណ្ឌលសុខភាពទាំង៤៦...
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្ដេជ្ញាបន្ដជំរុញសកម្មភាពកីឡាគ្រប់រូបភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ផង ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោកតែម្ដង។ ការប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ៨ កក្កដា ២០១៧ –...
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ដោយវិស័យនេះ កំពុងដើរយ៉ាងសំខាន់ តាមរយៈការបង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ថា ជុំវិញការផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មរ៉ែមាស...
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងសំខាន់សម្រាប់សិស្សថ្នាក់ទី ៩ ប្រឡងបញ្ចប់ថ្នាក់អនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការប្រឡងនេះ រៀបចំឡើងទូទាំងប្រទេសរយៈពេលពីរថ្ងៃគឺថ្ងៃទី ៦-៧ ខែកក្កដា លើមុខវិជ្ជាចំនួន ១១។ យ៉ាងណាម៉ិញ វិញ្ញាសាប្រឡងគឺមានភាពខុសគ្នាពីសាលាមួយទៅសាលាមួយទៀត ព្រោះថាការប្រឡងនេះ ជាការរៀបចំទទួលខុសត្រូវដោយសាលានីមួយៗរៀងៗខ្លួន។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បច្ចុប្បន្ននេះជាការរៀបចំទទួលខុសត្រូវគ្រប់ដំណាក់កាល ដោយសាលារៀននីមួយ។ សាលាជាអ្នករៀបចំតាក់តែងវិញ្ញាសា រៀបចំការប្រឡង ធ្វើកំណែ និងប្រកាសលទ្ធផលផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា...