ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សម្រាប់អនាគតខាងមុខ។ វិស័យឯកជនក្នុងវិស័យដឹកជញ្ជូន បានលើកឡើងដោយគាំទ្រ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់និងអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់យូរអង្វែង។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដាថា គម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ពិតជាល្អណាស់ ពីព្រោះថា ក្រៅពីការទាញសេដ្ឋកិច្ច និងផលចំណេញអំពីការដឹកជញ្ជូនក៏ត្រូវថែទាំផ្លូវថ្នល់ផងដែរ។ លោកបានលើកឡើងបន្តដោយគាំទ្រទៀតថា លោកក៏មិនគាំទ្រឱ្យមានការដឹកលើសទម្ងន់ដែររបស់ក្រុមហ៊ុនដឹកជញ្ជូននានា គ្រាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ប្រកបដោយគុណភាព និងដើម្បីប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់ប្រជាជន...
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ច្បាស់ៗថា «ប្រាសាទតាមាន់ធំ» គឺស្ថិតក្នុងទឹកដីកម្ពុជាទោះបីយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ឬយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគីក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបង្ហាញរូបភាព ផែនទីថតដោយផ្កាយរណប...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៦)។ នោះសម្ដេចតេជោ និងសម្ដេចធិបតី បានថ្លែងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧...
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្អៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងព្រះរាជសារនោះ ព្រះអង្គទ្រង់បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ និងចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានវាយតម្លៃខ្ពស់...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើរបៀបវារៈ៖ «ការកំណត់សកម្មភាពគន្លឹះ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦»។ អង្គប្រជុំបានធ្វើការអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រះរាជាណាចក្រ កម្ពុជា ដែលសម្រេច បាន គោលដៅ សកលមេរោគអេដស៍ ៩៥–៩៥–៩៥ ក្លាយជា ប្រទេស ដំបូង គេនៅតំបន់ អាស៊ី និង...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម(UAE) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក...
នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ អំឡុងពេលសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា មកទល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រែក្លាយកម្ពុជា តាម ចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៦៦០...
នារសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ចំនួនប្រមាណជាង...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យចូលទៅលក់នៅក្នុងតាមបណ្តាផ្សារទំនើបតូចធំនានានៅទូទាំងប្រទេស តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដោយក្រសួងបន្តអំពាវនាវដល់វិស័យឯកជនបន្តចូលរួមបន្ថែមទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) កាន់តែរីកធំឡើង។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរីករាយដែលបានឃើញវិស័យឯកជនបានចូលរួមយ៉ាងផុលផុសក្នុងការជំរុញផ្សព្វផ្សាយផលិតផលជាតិ តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យុទ្ធនាការនេះ មានគោលបំណងដើម្បីជំរុញឱ្យផលិតផលខ្មែរដែលមានគុណសម្បត្តិគ្រប់គ្រាន់ បានចុះបញ្ជីនិងអនុលោកភាពស្តង់ដារ អាចមានលទ្ធភាពឈានជើងចូលទៅដាក់តាំងលក់ក្នុងផ្សារទំនើបនានា...