ភ្នំពេញ៖ នាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រយៈពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយនាវានេះគឺមានផ្ទុក នាវិករបស់អង់គ្លេសចាប់ពី៦០នាក់ទៅ១០០នាក់។ សូមបញ្ជាក់ថា នាវាHMS Tamar បច្ចុប្បន្នជាប្រភេទ នាវាតល្បាតសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដោយមានប្រវែងជាង៩០ម៉ែត្រ ទទឹងជាង១៣ម៉ែត្រ ជម្រៅទឹកជាង៤ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយមានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់...
ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ពោលមានដូចជា៖ ការលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះរបស់កម្ពុជា ជាពិសេសជំរុញវិស័យទេសចរណ៍ និងលើកកម្ពសជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍។ នេះបើតាមការយល់ឃើញរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជា ឧទ្យានបេតិកភណ្ឌអាស៊ាន (ASEAN Heritage Park) គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងជាមោទនភាពជាតិដ៏ធំធេង ដែលក្រសួងបរិស្ថានបានខិតខំរួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជំហាននេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺជាការកែទម្រង់គតិយុត្តដ៏សំខាន់មួយ...
ឧត្តរមានជ័យ៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល់ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត ១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរស់ជន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ដែលស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសម្រួលដល់ការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហៅកាត់ថា ក.ក.ស. ក្នុងគោលបំណងជំរុញ និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។ ក្រុមការងារចំពោះកិច្ចនេះ ដឹកនាំដោយឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,...
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ការបើកប្រាក់បៀវត្សជូនកងទ័ព តាមប្រព័ន្ធធនាគារ គឺជាការធានាតម្លាភាព ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើបាស់ថវិកាជាតិ។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ BTV នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ថា ការផ្លាស់ប្ដូរពីការបើកប្រាក់បៀវត្សជូនកងទ័ព ជាសាច់ប្រាក់ដោយផ្ទាល់ដៃ មកជាការបើក តាមប្រព័ន្ធធនាគារ គឺជាការធានាតម្លាភាព នៃការប្រើប្រាស់ថវិកាជាតិ។ លោកថា...
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ថា «ការកាន់កាប់ដោយកម្លាំង មិនបង្កើតភាពស្របច្បាប់លើអធិបតេយ្យភាពឡើយ»៖ ច្បាប់អន្តរជាតិ និងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងច្បាប់អន្តរជាតិ មានភាពខុសគ្នាជាមូលដ្ឋានរវាង «ការគ្រប់គ្រងទឹកដីជាក់ស្តែង» និង «អធិបតេយ្យភាពស្របច្បាប់»។ កងកម្លាំងប្រដាប់អាវុធអាចចូលទៅកាន់ទីតាំងមួយ ដាក់បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ឯកឧត្តមបន្តថា ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់...
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានរក្សាសន្ទុះវិជ្ជមានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតាមរយៈការកើនឡើងនៃទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរលើវិស័យសំខាន់ៗជាច្រើន។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីអបអរសាទរទិវាឯករាជ្យជាតិលើកទី៨០ នៃសាធារណរដ្ឋឥណ្ឌា ដែលប្រារព្ធឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានបន្តកើនឡើងនូវទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ...