ស្ថាប័នរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការទទួលយក និងបរិវត្តកម្មដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថលឱ្យរស់រវើក ជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ ជុំវិញសេដ្ឋកិច្ចឌីជីថល គឺជាសកម្មភាពសេដ្ឋកិច្ចទាំងឡាយណា ដែលពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន (ICT) និងអ៊ីនធឺណិត ដោយរួមបញ្ចូលទាំងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ សេវាកម្មតាមរយៈប្រព័ន្ធអនឡាញដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់ឌីជីថល និងការបង្កើតគំរូធុរកិច្ចថ្មីៗ។ បញ្ហានេះរាជរដ្ឋាភិបាលត្រូវដើរ...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អនុក្រឹត្យបង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ។ បើតាមអនុក្រឹត្យ ការបង្កើត «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥នាក់ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី...
លទ្ធភាពកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល សម្រាប់អនុវត្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។ អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ...
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ...
(ភ្នំពេញ)៖ ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។ យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បានលើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ អាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនទិន្នផលកសិកម្ម។ លោកបន្តថា ក្នុងផ្ទះកញ្ចក់...
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា...
នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ (TVET Day) នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ។ គ្រូ និងសិស្សវិស័យ ធីវ៉េត បានអំពាវនាវសាធារណជនទូទៅ ជាពិសេសសិស្ស និស្សិត និងអាណាព្យាបាល ចូលរួមឱ្យបានច្រើនកុះករនិងកុំបីខាន ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការអប់រំក្នុងវិស័យ ធីវ៉េត នេះ។ ឯកឩត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ទាំងគ្រូបណ្តុះបណ្តាល...
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា...
សមាគមកាយឫទ្ធិនារីកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ មហាសន្និបាតកាយឬទ្ធិនារីពិភពលោក គឺជាវេទិការកំពូលនិង ជាអង្គការសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីពិភពលោក(World Association of Girl Guides and Girl Scouts- WAGGGS)...