ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រកម្រាស់ ០.២ម៉ែត្រ រួចនឹងបន្តអ៊ុតកៅស៊ូAC កម្រាស់ ០.០៥ម៉ែត្រពីលើទៀត ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតី លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្ដម នូ សាខន...
កំពង់ស្ពឺ៖ លោក វ៉ាង ហាយ ឆិន (WANG HAI CHEN) សមាជិកនៃក្រុមដឹកនាំបក្ស និងជាអនុប្រធានគណៈកម្មាការអភិវឌ្ឍន៍កែទម្រង់ក្រុងប៉េកាំង និងជាអភិបាលក្រុមមីឃុន បានឲ្យដឹងថា អ្នកវិនិយោគរបស់ចិន គ្រោងបោះទុនជាច្រើនលានដុល្លាបន្ថែមទៀត ដើម្បីពង្រីកសាខាក្រុមហ៊ុនសាងសង់មួយនៅក្នុងខេត្តកំពង់ស្ពឺ ខណៈសាខាមួយត្រូវបាន និងកំពុងដំណើរការដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ។ នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក...
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅកម្ពុជា សំដៅជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សំណើរបស់សម្តេចប្រធានរដ្ឋសភាបានលើកឡើងនៅក្នុងឱកាសដែលសម្តេចទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥...
មន្រី្តសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមបណ្តាភូមិ សង្កាត់ ខណ្ឌនានា បន្តសកម្មភាពចុះអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាតសុខភាពល្អ។ រដូវវស្សាបានចូលមកដល់ ហើយមានភ្លៀងធ្លាក់ច្រើន ក៏ជាពេលវេលាមួយដែលមូសខ្លាកើតឡើង និងរីករាលដាលខ្លាំងបំផុត។ ទឹកភ្លៀង ដែលដក់តាមសម្ភារៈផ្សេងៗជុំវិញផ្ទះ បង្កើតជាទីតាំងអាចពង និងបង្កើតដង្កូវទឹកយ៉ាងលឿន។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា មន្រី្តសុខាភិបាលរបស់យើង បានចុះតាមបណ្តាសហគមន៍(ខ្នងផ្ទះ) និងសាលារៀន...
ខណៈថ្ងៃនេះ កម្ពុជា ប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា, បណ្តាភ្ញៀវទេសចរអន្តរជាតិបានទទួលស្គាល់ថា កម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិបៃតងស្រស់ស្អាត អនាម័យ សោភ័ណភាព ខ្យល់អាកាសបរិសុទ្ធ មានសុវត្ថិភាព និងមានភាពទាក់ទាញខ្លាំងក្នុងការស្នាក់នៅដើរទស្សនាកម្សាន្ត។ ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែមិថុនា នេះថា ការមកទស្សនាកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺគេចង់មកទទួលយកពិសោធន៍ការដើរកម្សាន្ត ការស្នាក់នៅ នៅប្រទេសដែលមានបរិស្ថានធម្មជាតិស្រស់ស្អាតល្អបំផុតនៅក្នុងពិភពលោក។ គេមើលឃើញថា កម្ពុជាមានការអភិវឌ្ឍ ការរៀបចំតាំងពីទីក្រុងរហូតដល់ជនបទឱ្យមានបរិស្ថាតស្រស់ស្អាត...
ក្រសួងបរិស្ថាន បាននឹងកំពុងជំរុញការអនុវត្តសកម្មភាព ដើម្បីភាពស្អាត ប៉ៃតង និងចីរភាព តាមរយៈយុទ្ធសាស្រ្តចក្រា ហើយតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក។ ស្ថិតក្នុងថ្ងៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លើកទី៣០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំនេះទិវាបរិស្ថានប្រារព្ធឡើងក្រោមប្រទេសបទ «សំណល់សូន្យ» គឺមានន័យថា ពិភពលោកគ្មានសំណល់ ដោយប្រទេសនីមួយៗដាក់ចេញផែនការសកម្មភាពដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។ ឯកឧត្តម បានបន្តថា សម្រាប់ប្រទេសកម្ពុជាវិញ...
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួន ៣នាក់ និងតាមស្រាវជ្រាវចាប់ខ្លួនមេក្លោងនិងបក្ខពួកសរុបចំនួន ៨នាក់ ដែលកំពុងតែរត់គេចខ្លួនពាក់ព័ន្ធដឹកជញ្ជូនគ្រឿងញៀនជាង ១តោន តាមលំហសមុទ្រនៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ មានជនត្រូវចោទ១-ឈ្មោះ កែវ សុខរិទ្ធ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តបាត់ដំបងដើម្បីផ្តល់ឱកាសការងារប្រមាណជាង៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងវេទិកាការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ហៅវត្តស្តុកប្រវឹក ស្រុករុក្ខគីរី ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម...
អង្គការសង្គមស៊ិវិល គាំទ្រចំពោះចំណាត់ការដ៏ត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានសមាគមសហព័ន្ធដើម្បីសន្តិភាព បានថ្លែងថា សមាគមយល់ស្របចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២។ ហើយការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដោយឈរលើគោលការណ៍អនុវត្តច្បាប់អន្តរជាតិ។ ចំណែកក្រុមយុវជនសមាគមនៃយុវជនអ្នកបន្តវេន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រើប្រាស់យន្តការការផ្សះផ្សាដោយបង្ខំ និងជាយន្តការមួយដែលនឹងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ និងបន្សល់ទុកព្រំដែនមួយច្បាស់ លាស់ដល់អ្នកជំនាន់ក្រោយ។...