បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្រ្តី» នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់មន្រ្តីរាជការ ។ នៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម...
ភ្នំពេញ៖ «ដើម្បីជាតិរីកចម្រើនបានចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់។ ហេតុនេះ មន្ត្រីរាជការគ្រប់រូបត្រូវយល់ថា រាល់តួនាទីភារកិច្ចដែលខ្លួនបំពេញសុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសរួមគ្នា ដើម្បីសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងឱកាសធ្វើបាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ...
ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយបើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពេលដែលមានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់គោលដៅគឺមានទេសភាពស្រស់ស្អាតទាក់ទាញខ្លាំង។ បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បានថ្លែងប្រាប់BTVនៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺគេមានការព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅពេលគេមកដល់កម្ពុជា សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា...
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។ លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់...
ប្រជាពលរដ្ឋមួយចំនួន រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទីតាំងក្បែរតំបន់ក្រហម នៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានសម្រេចនាំគ្នាត្រឡប់ទៅផ្ទះ និងបើកអាជីវកម្មវិញជាបណ្ដើរ ដើម្បីរកប្រាក់ចំណូលឡើងវិញ បន្ទាប់ពីខកខានការប្រកបរបររកស៊ី អស់រយៈពេលជាង២០ថ្ងៃ ដោយសារបញ្ហា សង្គ្រាម។ ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារគោកមន្ត បានលើកឡើងថា ការសម្រេចត្រឡប់មកផ្ទះវិញនេះ ដោយ សារពុំបានដឹងដំណឹងអ្វីសោះពីផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់រយៈពេលជាងពីរខែ ខណៈពួកគេបានរត់ភៀស សឹកទៅកាន់ទីសុវត្ថិភាពផ្សេងៗទាំងភាពភ័យខ្លាច និងមានការលំបាក រហូតដល់ថ្ងៃមានបទឈប់បាញ់ ។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា ទី គឹមស៊្រាន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងស្វាមី និងពី លោកជំទាវ ឧកញ៉ា ហាក់ តំាងណៃ សម្រាប់បន្តចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិមហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ រាជរដ្ឋាភិបាល និងវីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ...
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានចុះសំណេះសំណាល និងចាប់ឆ្នោត ផ្ដល់ផ្ទះ និងដីកសិកម្មជូនដល់អតីតយុទ្ធជនចំនួន ៣១គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានរៀបចំជូន ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្ពុជាបាននិងកំពុងដាំដុះដំាណាំរួមផ្សំ មានកំណើនគួរកត់សម្គាល់ ជាពិសេសការដំាដុះបន្លែដែលជាអាហារមូលដ្ឋានប្រចាំថ្ងៃ បានផ្គត់ផ្គង់ចូលទីផ្សារក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងស្រុក។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភា្នក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះបន្លែ និងការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែងគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ សម្តេច ប្រធានរដ្ឋសភា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា...