ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិ នៅតាមជនបទមានផ្លូវតភ្ជាប់ ក្នងគោលបំណងប្រែក្លាយជាតំបន់ជនបទសមាហរណកម្ម និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងការងារជួសជុលផ្លូវចំនួន២គម្រោង នៅខេត្តសៀមរាប...
គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ សមាជិក ប.ស.ស. ដែលជាក្លាយជាសោធនិកទទួលបានប្រាក់សោធន ចំនួន ៥ ៥០៧នាក់ គិតជាទឹកប្រាក់ចំណាយអស់ចំនួន ៨ពាន់ ៩០៨លានរៀល ស្មើនឹងប្រមាណ ២,២លានដុល្លា។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈម នឹងការឆ្លងមេរោគអេដស៍ ខេប-ព្រឹប(CAB-PrEP) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ ការប្រកាសដាក់ឱ្យប្រើប្រាស់ ខេប-ព្រឹប (CAB-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជា ក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរពលករខ្មែរដែលវិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលក្នុងឱកាសនេះ លោកជំទាវបានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែល កំពុងប្រចាំការនៅច្រកទ្វារព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់ពលករ ដែលត្រ ឡប់មកពីប្រទេសថៃប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកជំទាវ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើ ការណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែន...
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរងចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ពីខេត្តព្រះវិហារព្រឹកនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លោកស្រីនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រី បានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃ បានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម្លេះ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ ខណៈមានតែប្រទេសថៃទេមានជើងហោះហើរអន្តរជាតិសម្រាប់ប្រព្រឹត្តបទល្មើសនេះ។
សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិនខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម លីវ យេសេង ( Lyu Yesheng) សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម លីវ យេសេង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយ...
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ពីខេត្តព្រះវិហារព្រឹកនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃកំពុងលេងល្បែងនយោបាយចាញ់-ចាញ់ ជាមួយកម្ពុជា ដែលនាំឱ្យស្ថានភាពទ្វេភាគីទៅជាលំបាកកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថៃដែលធ្លាប់នាំចេញទំនិញមកកម្ពុជា ជាង៥ពាន់លានដុល្លារ ក៏ត្រូវខាតបង់ ឯកម្ពុជាដែលនាំចេញទំនិញទៅថៃជាង១ពាន់លានដុល្លារក៏ខាតបង់។ ប៉ុន្តែបើពិនិត្យមើលទំហំពាណិជ្ជកម្មនេះថៃអាចខាតបង់ច្រើនជាងកម្ពុជា។ សម្ដេចតេជោបានរម្លឹកថា ថៃគួរតែលេងនយោបាយឈ្នះ-ឈ្នះទាំងអស់គ្នា ជាមួយកម្ពុជា ដូចគ្រាដែលលោក ប្រាយុទ្ធ ច័ន្ធអូចា ដឹកនាំប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៤...
ភាពមិនច្បាស់លាស់លើអនាគតរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn ជំរុញឱ្យមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ជាមួយនឹងហានិភ័យចំពោះថវិកាឆ្នាំ២០២៦ គោលនយោបាយសំខាន់ៗ និងទំនុកចិត្តវិនិយោគិន។ការព្រួយបារម្ភកំពុងកើនឡើងក្នុងវិស័យធុរកិច្ចរបស់ប្រទេសថៃជុំវិញអស្ថិរភាពនយោបាយដែលកំពុងកើនឡើង ស្របពេលមានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អាចលាលែងពីតំណែង ឬរំលាយសភា ជុំវិញការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសថៃ ពិសេសពាក់ព័ន្ធសមត្ថភាពដឹកនាំប្រទេសរបស់លោកស្រីនាយករដ្ឋមន្ត្រីរូបនេះ។ ភាពមិនច្បាស់លាស់នេះកំពុងក្លាយជាស្រមោលលើសេដ្ឋកិច្ចជាតិ ដោយក្រុមអ្នកវិភាគ និងអ្នកតំណាងវិស័យឯកជនបានព្រមានអំពីការពន្យារពេលដែលអាចកើតមានចំពោះថវិកាសារពើពន្ធឆ្នាំ២០២៦ និងការរំខានដល់គោលនយោបាយសំខាន់ៗ។ ប្រសិនបើនាយករដ្ឋមន្ត្រីចុះចេញពីតំណែង សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបញ្ជីបេក្ខជនដែលត្រូវតែងតាំងដោយគណបក្ស។ ប្រសិនបើមេដឹកនាំថ្មីមកពីសម្ព័ន្ធភាពបច្ចុប្បន្ន ជាពិសេស លោក ឆៃកាសេម និទិស៊ីរី (Chaikasem Nitisiri) នៃគណបក្សភឿថៃ ផលប៉ះពាល់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានតិចតួច។ នេះទំនងជាអនុញ្ញាតឱ្យសេចក្ដីស្នើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២៦...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការណែនាំទៅកាន់ឯកឧត្តម កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យធ្វើការពិចារណា និងសិក្សាដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិចំពោះជនណា ដែលបានគប់គិតជាមួយបរទេស ក្នុងគោលបំណងប្រឆាំងនឹងជាតិសាសន៍ខ្លួនឯង ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានក្តីក្តាំង លើច្បាប់អន្តរជាតិជាមួយចោរឈ្លានពានថៃនោះ។ ការស្នើរសុំអទៅកាន់ក្រសួងយុត្តិធម៌របស់សម្តេចប្រធានព្រឹទ្ធសភានេះ គឺបានធ្វើឡើងបន្ទាប់ពីក្រុមអគតិមួយក្តាប់តូច ដែលតែងតែទាមទារឲ្យរាជរដ្ឋាភិបាលធ្វើការបង្ហាញត្រា ឬភស្តុតាងនានាដែលកម្ពុជាប្តឹងទៅកាន់តុលាការឡាអេ លើសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី និងសារ ខ្លះរបស់ក្រុមប្រឆាំងទាំងនោះមានលក្ខណៈកាន់ជើងភាគីសត្រូវហើយបន្ទច់បង្អាក់ខ្មែរគ្នាឯងនោះ។ ក្នុងឱកាសអញ្ជើញអបអរសាទរ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង...