កណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារគម្រោងចំនួន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល៦ខែបន្ថែមទៀត ហើយ ក្រសួងបានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាតាមការកំណត់។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដោយទទួលបានសំណូមពរជាបន្តបន្ទាប់ និងសង្កេតឃើញពីភាពចាំបាច់របស់ក្រុមហ៊ុន ដែលមានបំណងបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ប៉ុន្តែមានការខកខានមកបំពេញមិនទាន់កាលបរិច្ឆេទ ដូចដែលធ្លាប់បានជូនដំណឹងកន្លងមកតាមរយៈសេចក្តីជូនដំណឹងលេខ ០០៥១ ព.ណ.ចបព ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពី ការលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យមកបំពេញកាតព្វកិច្ចរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការណ៍នេះនាំឱ្យក្រសួងពាណិជ្ជកម្ម បានសម្រេចបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល...
ភ្នំពេញ៖ អ្នកអាចរស់នៅបានរាប់សប្តាហ៍ដោយមិនបាច់ទិញរបស់របរថ្មីៗ និងអាចអត់អាហារបានរាប់ថ្ងៃ ប៉ុន្តែអ្នកអាចអត់ខ្យល់ដកដង្ហើមបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ការដកដង្ហើមប្រព្រឹត្តទៅជាប្រចាំរហូតដល់យើងកម្រនឹងកត់សម្គាល់ឃើញវាណាស់។ អ្វីដែលមើលមិនឃើញ តែងតែងាយនឹងភ្លេច។ ខ្យល់ជុំវិញខ្លួនយើង គឺជាសមាសធាតុផ្សំនៃឧស្ម័នជាច្រើន។ រាងកាយរបស់យើងស្រូបយកឧស្ម័នអុកស៊ីសែន ហើយបញ្ចេញមកវិញនូវឧស្ម័នកាបូនិច (កាបូនឌីអុកស៊ីត)។ រុក្ខជាតិ សារ៉ាយ និងបាក់តេរីមួយចំនួន ប្រើប្រាស់ឧស្ម័នកាបូនិចក្នុងអំឡុងពេលធ្វើរស្មីសំយោគ ហើយបញ្ចេញឧស្ម័នអុកស៊ីសែនត្រឡប់មកវិញ (ទោះបីជារុក្ខជាតិក៏ដកដង្ហើមដែរ)។ បរិយាកាសត្រូវបានរក្សាឱ្យមានលំនឹង តាមរយៈអន្តរកម្មដ៏ស្មុគស្មាញរវាងភាវរស់ ដី មហាសមុទ្រ និងដំណើរការរូបវិទ្យាផ្សេងៗ។ គ្មានដើមឈើតែមួយដើមណាអាចបង្កើតដង្ហើម «របស់យើង» ទាំងអស់បានឡើយ...
អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ចាត់ទុកកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម លើកិច្ចការពារគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងការធានាសិទ្ធិអាជីវកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុនបន្ថែម។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីតួនាទីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យឧស្សាហកម្ម ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត កម្ពុជាអន្តរជាតិ, សម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជា...
តុលាការកំពូលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ» លើកទី៨ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះ រាជាណាចក្រកម្ពុជា។ ភាគីវៀតណាមដឹកនាំដោតឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងភាគីឡាវដឹកនាំដោយឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ជីវ កេង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមជម្រាបថា លោក Elbridge A. Colby អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយ...
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារនៃគម្រោង ការស្តារជីវភាព និងធ្វើសមាហរណកម្មឡើងវិញរបស់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងពិភាក្សាពីវិធានការ ក្នុងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គមឡើងវិញ ភាពមានការងារធ្វើ ការទទួលស្គាល់ជំនាញពីមុន និងការបណ្តុះបណ្តាលជំនាញ...
ភ្នំពេញ ៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស។ ការបង្ហាញពីបំណងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង ឯកឧត្ដម...
(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលជំនាញ...
អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា បានដាក់ចេញនូវការណែនាំជាថ្មីដោយជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់បង្កើនការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការគោរពដល់អ្នកមកទទួលសេវា ឬអតិថិជន ដោយបញ្ជាក់ថា «ចំណេះដឹង និងជំនាញ ត្រូវតែដើរទន្ទឹមនឹងសីលធម៌»។ ទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១ កាលពីព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា កន្លងមកសង្កេតឃើញថា ការអនុវត្តក្រមសីលធម៌របស់ក្រុមគ្រូពេទ្យមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ អញ្ចឹងក្នុងពេលនេះ មិនថាការព្យាបាលធ្មេញកុមារ មិនថាការព្យាបាលដោយ Implant ឬក៏មុខវិជ្ជាផ្សេងៗទៀតត្រូវតែគោរពក្រមសីលធម៌...