ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនារបស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការ ជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពខុសច្បាប់ទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់កម្ពុជា។ ក្រសួងធម្មការ និងសាសនា ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ...
ក្រុមការងារក្រសួងបរិស្ថានបានបន្តចុះពិនិត្យ ជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលស្រុករតនមណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ និងបានរកឃើញថារោងចក្រផលិតដំណាប់ស្វាយ បៃ ស៊ីង សេង (ខេមបូឌា) អ៊ុនដាសស្ត្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់។ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។ ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឲ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង។ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល...
អ្នកគាំទ្របាល់ទាត់ជាង៧០០នាក់ចូលរួមទស្សនា និងគាំទ្រផ្ទាល់ការប្រកួតរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីអាគ្នេយ៍ ទល់នឹងក្លឹបបាងកក យូណៃធីត។ លោកស្រីសំ ថាវី ប្រធានក្រុមអ្នកគាំទ្រផ្លូវការក្លឹបព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សាសៀនសូត្រនៅប្រទេសវៀតណាមប្រមាណ ៧០០នាក់បានទៅគាំទ្រផ្ទាល់ដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋាន Hang Day។ ចំណែកនៅរាជធានីភ្នំពេញ អ្នកគាំទ្រ ក៏បានជួបជុំគ្នាទស្សនាការប្រកួតនៅរោងភាពយន្ត Legend ផងដែរ ដើម្បីផ្ដល់កម្លាំងចិត្តពីចម្ងាយដល់ក្លឹបព្រះខ័នរាជស្វាយរៀង។ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់បេសកកម្មការប្រកួតបាល់ទាត់ក្លឹបអាស៊ានហើយ ដោយឆ្លងកាត់៥ប្រកួត ឈ្នះ២ ស្មើ២...
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KING JONATHAN DALE ឯកអគ្គរាជទូតនៃប្រទេសនូវែលហ្សេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) នៅតាមទីតាំងមួយចំនួនដូចជា អគារមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ស្ថានីយបណ្តុះកូនឈើស្ពានអង្គរ កសិករគំរូនៅភូមិត្រពាំងស្វាយ...
ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក) ប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០...
ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀសការធ្វើចំណាកស្រុកដោយខុសច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។ លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ជារៀងរាល់សប្តាហ៍ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងតែងតែចុះផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងណែនាំពីការធ្វើចំណាកស្រុកដោយស្របច្បាប់ដល់អ្នកដែលមានបំណងដែលចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជាច្រើនជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។ លោកអះអាងថា «មន្ទីរការងារខេត្តបាត់ដំបងបានរៀបផែនការផ្សព្វផ្សាយជារៀងរាល់សប្តាហ៍ដើម្បីចុះផ្សព្វផ្សាយពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូនដល់ពលរដ្ឋខ្មែរដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង...
ក្លឹបបាល់ទាត់ប្រទេសគូវ៉ែត Al Kuwait SC ឡើងទៅជួបព្រះខ័នរាជស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United ២ទល់នឹង១ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ជំនួបនេះលេងបាន៣៦នាទី Muras នាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីករបស់កីឡាករ Zhaparov។ តែជិតចប់វគ្គទី១ នាទី៤៥ បូក៣ កីឡាករ Mohamed Marhoonជួយឱ្យ...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យីនៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ...
ដោយគោរពតាមអភិក្រមរបស់សម្តេចមហាបវរធិបតី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងក្នុងគោលបំណងពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈទាំងនោះរួមមាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៤....