ភ្នំពេញ៖ ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវបានបញ្ចប់នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះហើយ។ ជាកិច្ចបញ្ចប់ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូន...
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការមុខបញ្ជាការដ្ឋានអង្គរក្សដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទីស្តីការក្រសួង។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការរៀបចំវគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី៣នេះគឺដើម្បីគាំទ្រ និងពង្រឹងដល់កម្មវិធី១,៥លាននាក់...
ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូនចៅ ក្មួយៗ និងសាច់ញាតិជិតឆ្ងាយ រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ពិធីបុណ្យត្រូវបានរៀបចំឡើងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនា...
(ភ្នំពេញ) នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម លី បញ្ញារិទ្ធិ៍អគ្គលេខាធិការអាជ្ញាធរមីន រួមជា មួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ពាក់កណ្តាលឆ្នាំ២០២៥។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន របាយការណ៍ស្តីពីលទ្ធផលការអនុវត្តគម្រោង៥ខែ ដើម ឆ្នាំ២០២៥ ការវាយតម្លៃបញ្ចប់គម្រោងដំណាក់កាលទី៤ សេចក្តីព្រាងឯកសារសម្រាប់គម្រោងដំណាក់កាលបន្ទាប់ និងប្រធានបទផ្សេងៗ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឈួន...
ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប...
ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនដ៏ធំមួយ កំពុងស្វែងរកទីតាំងថ្មី ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួននៅកម្ពុជា នៅក្នុងគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មឱ្យបានចំនួន ១០ ខ្សែបន្ថែម ដើម្បីឆ្លើយតបនិង ទីផ្សារ។ លោក លាវ គួយស៊ី (Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសន្ទរកថាបើកកិច្ចប្រជុំលើកទី៣១ នៃក្រុមប្រឹក្សាមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម និងកិច្ចប្រជុំក្រុមការងារតាមវិស័យរបស់អាស៊ានលើកទី២៦ (The 31st ACEDAC and the 26th ASWGAC) ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំនេះ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ខេត្តកំពង់ឆ្នាំង កំពុងមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងខិតខំជួសជុលកែលម្អផ្លូវនានា ឲ្យបានធ្វើដំណើរកាន់តែងាយស្រួល ហើយពេលទៅណាមកណា ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏បានឆាប់រហ័ស និងសុវត្ថិភាពជាងមុន ទាំងរដូវប្រាំង និងរដូវវស្សា ។ ប្រជាពលរដ្ឋរស់នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការអភិវឌ្ឍផ្លូវឲ្យកាន់តែធ្វើដំណើរស្រួលជាងមុននេះ បានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេស ធ្វើឲ្យស្រួលនាំកសិផលទៅកាន់ទីផ្សារ កូនចៅទៅរៀនក៏ស្រួល សុវត្ថិភាព...
ប្រជាពលរដ្ឋបានបង្ហាញជាការជឿជាក់លើរាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការផ្គត់ផ្គង់តម្រូវការនានាដោយមានស្ថិរភាព និងពុំចាំបាច់នាំចូលពីប្រទេសថៃ ដូចគ្រាកន្លង។ ពលរដ្ឋមើលឃើញថា ក្រោយកម្ពុជាសម្រេចបញ្ឈប់ការទិញអគ្គិសនី អ៊ីនធឺណិត បិទការនាំចូលបន្លែ ផ្លែឈើ និងបិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃ កម្ពុជានៅតែអាចមានលទ្ធភាពរក្សាបានប្រក្រតីភាពសង្គម រក្សាបាននូវភាពគ្រប់គ្រាន់ ក៏ដូចជាស្ថិរភាពតម្លៃដូចដើមគ្មានអ្វីប្រែប្រួលនោះទេ។ ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បង្ហាញនូវភាពពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់ទិញអគ្គិសនី អ៊ីធឺណិត បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ ក៏ដូចជាឈប់ចាក់បញ្ចាំងភាពយន្តថៃ នៅតាមកញ្ចក់ទូរទស្សន៍ មួយរយៈមកនេះ។ ប្រជាពលរដ្ឋមើលឃើញពីឧត្តមគតិរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសម្រេចបញ្ឈប់ការទិញ បញ្ឈប់ការនាំចូលពីថៃ...