ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅកម្ពុជារយៈពេលពីរថ្ងៃ គឺបានចូលរួមកិច្ចប្រជុំ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រួមជាមួយនឹងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា...
មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីខែឧសភា រហូតដល់តុលា នឹងសហការគ្នាចាប់ផ្តើមរៀបចំការបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនចាប់ពី២០ទៅ៣០ភាគរយ ទៅលើកញ្ចប់ទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន រីស៊ត ជាដើម ដើម្បីទាក់ទាញទេសចរក្នុងស្រុកដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតង។ ការីទេសចរណ៍នៅរាជធានីរាជធានីភ្នំពេញ លោក ម៉េត សុជាតិ បានប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ជាទូទៅ នៅក្នុងរដូវទេសចរណ៍បៃតងឈានចូលមកដល់ម្តងៗ គ្រប់ការីទេសចរណ៍នានា តែងតែរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ហើយសម្រាប់គោលដៅទេសចរណ៍ទៅក្រុងកោះរ៉ុងវិញ គឺភ្ញៀវទេសចរទាំងអស់គ្នា អាចសាកសួរព័ត៌មាននានា នៅមជ្ឈមណ្ឌលផ្តល់សេវាទេសចរណ៍...
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី១២ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ ការប្រឡងធ្វើឡើងនៅរាជធានីភ្នំពេញ ដែលសិស្សពូកែមកពីតាមបណ្ដាខេត្ត ចំនួន២៤០នាក់ ត្រូវមកប្រឡងជុំគ្នាផ្ដាច់ព្រ័ត្រ។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រយ:ពេល២ថ្ងៃ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី ១២នៅមណ្ឌលប្រឡង វិទ្យាល័យសន្ធរម៉ុក។ នេះជាការប្រឡងសិស្សពូកែលើមុខវិជ្ជាឯកទេស អក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។...
ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចាំបាច់គិតគូរយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧មករា និងការិយាល័យសាធារណៈការ ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ចេញរថយន្តជាច្រើនគ្រឿង ចុះកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅលើផ្លូវលេខ១៨២ ទល់មុខផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន ដែលបានដើរតួនាទីសំខាន់បម្រើដល់ការបង្ហូរទឹកជាចាំបាច់។ លោកប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការខណ្ឌ៧មករាបានឲ្យដឹងថា អាជ្ញាធរខណ្ឌ បានចាប់ផ្តើមអនុវត្តន៍ការកាយ...
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០%។ លោកបានឱ្យដឹងថា ស្ពានដីឥដ្ឋ-ថ្នគរបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា...
កម្ពុជា និងចិន បានឯកភាពដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។ ការឯកភាពនេះ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិនត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២...
ក្រុមអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦រូប ដែលជាសមាជិក សមាជិកា នៃសមាគមពាណិជ្ជកម្មឧស្សាហកម្មវាយនភ័ណ្ឌចិន បានអញ្ជើញទស្សនកិច្ចសង្វាក់ផលិតកម្មនានានៅកម្ពុជា ដើម្បីសិក្សាពិនិត្យស្ថានភាពជាក់ស្តែង ក៏ដូចជាស្ថានភាពទីផ្សារ ដោយផ្តោតលើការស្រាវជ្រាវអំពីលទ្ធភាពនៃការផ្ទេរក្រុមហ៊ុនវាយនភ័ណ្ឌខ្លះៗរបស់ចិនមកកម្ពុជា។ នៅក្នុងឱកាសដឹកនាំ សមាជិក នៃសមាគមពាណិជ្ជកម្មឧស្សាហកម្មវាយនភ័ណ្ឌចិន មកពីប្រទេសចិន ដើម្បីស្វែងរកឱកាសថ្មីៗនៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក ជឹង ជាំង (Zheng Qiang) នាយកចាត់ការទូទៅ នៃក្រុមហ៊ុន ស៊ិនគី អឹភែរឹល (ខេមបូឌា)...
ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។...
ក្រុមអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ បានបន្តអំពាវនាវដល់ប្រជាពលករដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យងាកមកស្វែងរកការងារនៅក្នុងស្រុកវិញ ដោយអះអាងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារសម្បូរបែប និងផ្តល់ប្រាក់ឈ្នួលសមរម្យមិនចាញ់ការងារនៅបរទេស និងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។ កញ្ញា ម៉ៅ ដាវី មានស្រុកកំណើតនៅខេត្តកណ្តាល ជាអតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ិនគី អឹភែរឹល (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៦កន្លងទៅ កញ្ញាបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត...