ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ លោកជំទាវបានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំឱ្យមានការអស់សង្ឃឹម...
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធគំរាម បន្ទាប់ពីក្រុមជនជាតិចិនសម្រុកចេញពីអាគារ អនឡាញមួយនៅកណ្ដាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន បានអញ្ជើញមកដល់កម្ពុជា ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីកម្ពុជា។ វត្តមានរបស់ប្រមុខការទូត និងការពារជាតិចិននាពេលនេះ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ សូមជម្រាបថា កម្ពុជា...
ក្នុងរយៈពេលជិត ៤ខែ ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចចំណូលពន្ធអាករ សួយសារពីវិស័យរ៉ែមាស ចូល ថវិការដ្ឋ បានចំនួនជាង ៦០ លានដុល្លារអាមេរិក បច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងអាចបង្កើតប្រភពចំណូលសម្រាប់ ការអភិវឌ្ឍជាតិកាន់តែប្រសើរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្ល មាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry...
ក្រសួង-ស្ថាប័នចំនួន៣ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបើកជ្រើសរើសមន្ត្រីឡើងវិញ។ ការជ្រើសរើសមន្ត្រីថ្មីបន្ថែមនេះ ជាការឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងត្រូវឆ្លងកាត់ការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃក្រសួងមុខងារសាធារណ: បាននឹងកំពុងដាក់ដំណើរការប្រព័ន្ធចុះឈ្មោះតាមអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការរបស់ក្រសួង ស្ថាប័នចំនួន៣។ ក្រសួង-ស្ថាប័នទាំង ៣រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ទី១ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក”...
មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះកុមារ និងស្រ្ដីមានផ្ទៃពោះ ដែលត្រូវការឈាមជំនួយ ក្នុងការព្យាបាលដោយការវះកាត់ផ្សេងៗ ខណៈតម្រូវការឈាមបច្ចុប្បន្ននេះមានការកើនឡើង ។ លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា អនុប្រធាន មន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់BTV នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យទាំងនៅភ្នំពេញ និងសៀមរាប ប្រើប្រាស់ឈាមជាង៣ម៉ឺនសាក់។ ហើយក្នុងមួយថ្ងៃ ត្រូវប្រើឈាមពី ៩០ ទៅ...
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានស្នើទៅកាន់កាសែត The Wall Street Journal ឱ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួន និងសុំទោសជាផ្លូវការចំពោះកម្ពុជាលើការចុះផ្សាយរបស់ខ្លួន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ឧក្រិដ្ឋជន scam online និងមន្ត្រីគប់គិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែកាសែត The Wall Street Journal...
នៅថ្ងៃទី២២ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកវិញ្ញាសាការប្រលងចូលរៀនវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមជិត១០០នាក់ ក្នុងនោះមានបេក្ខជនថ្នាក់តំបន់ចំនួន២៣នាក់ នៅរាជធានីភ្នំពេញ។ បេក្ខជនបានឱ្យដឹងថា ការប្រលងជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ឆ្នាំនេះ គឺមានការរឹតបន្តឹងខ្លាំង ក្នុងគោលដៅ ចេះ ជាប់។ តែយ៉ាងណា...
បន្ទាប់ពីទទួលដំណឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការវះកាត់ព្រះរោគដោយជោគជ័យ ពលរដ្ឋខ្មែរមានក្ដីត្រេកអរជាពន់ពេក និងបានបន្តបួងសួងថ្វាយព្រះពរព្រះអង្គឱ្យឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីឆាប់បានយាងនិវត្តមកមាតុប្រទេសវិញគង់ជាម្លប់ដល់ប្រជានុរាស្រ្ត។ ប្រជានុរាស្រ្តនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា នេះ បានប្រាប់BTVឲ្យដឹងថា ក្រោយទទួលបានដំណឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលការវះកាត់ព្រះរោគ ដោយជោគជ័យ នៅទីក្រុងប៉េកាំង...
អ្នកវិភាគព្រឹត្តិការណ៍នយោបាយ និងសង្គម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា នេះ គឺពិតជានឹងនាំមកនូវសារប្រយោជន៍ជាខ្លាំងសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងនៅទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀត។ លោក ហេង ម៉េងលី អ្នកតាមព្រឹត្តិការណ៍នយោបាយ បានប្រាប់ BTV ថា កិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន...