អាណិកជនខ្មែរ និងភ្ញៀវទេសចរអន្តរជាតិនានា បាននាំគ្នាអញ្ជើញដំណើរទៅប្រទេសគេវិញជាបណ្តើរៗ ក្រោយពីបានអញ្ជើញមកដើរកម្សាន្តសប្បាយទស្សនាកម្ពុជា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើបនឹងចប់នៅក្នុងសប្តាហ៍មុននេះ។ ភ្ញៀវទេសចរអន្តរជាតិ និងអាណិកជនខ្មែរនៅប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសាថា ការដើរកម្សាន្តមកកម្ពុជា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងសប្តាហ៍មុននេះ សំគាល់ឃើញថា គ្រប់គោលដៅទេសចរណ៍នានា និងនៅតាមជនបទស្រុកស្រែដាច់ស្រយ៉ាលនានា គឺសុទ្ធតែមានតុបតែង ធ្វើបុណ្យទានអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងមានការបង្កើតកម្មវិធីសាសនា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើន មានភាពសប្បាយរីករាយខ្លាំង ហើយបទពិសោធន៍ការដើរកម្សាន្តនេះ ធ្វើឲ្យគេទទួលបានអនុស្សាវរីយ៍...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។ ជូនដំណើឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅឯព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សានុសិស្ស ដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវ ក្នុងការចុះឈ្មោះចូលសិក្សានៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និងបញ្ជាក់ពីលក្ខខណ្ឌសិក្សារបស់សិស្សានុសិស្ស យុវជន មកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ការរៀនជំនាញវិជ្ជាជីវៈដូនតា នឹងរៀបចំឡើងតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌...
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ពុំមានហេតុការណ៍ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ BTV នៅថ្ងៃទី២០ ខែមេសា នេះថា ក្នុងអំឡុងពេលប្រជាពលរដ្ឋកំពុងរីករាយសប្បាយក្នុងបុណ្យចូលឆ្នាំថ្មី ស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរទូទាំងប្រទេស និងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ការដើរកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរណ៍ជាតិ...
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ គឺទទួលបានជោគជ័យលើសពីការរំពឹងទុក និងបានប្រព្រឹត្តទៅដោយជោគជ័យ មានសសន្តិសុខ សុវត្ថិភាពល្អដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិ បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត...
ក្នុងអំឡុងពេលរយៈពេលពេញ១សប្តាហ៍ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុងទាំងអស់ គឺមានភាពមមាញឹកខ្លាំងទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិ ចូលទៅទទួលសេវាកម្មពេញៗ ។ មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានម្ចាស់ជាជនជាតិបរទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសានេះថា នៅក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលមានពេលសរុបចំនួន៦ថ្ងៃមកនេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុះករនាំគ្នា អញ្ជើញមកដើរកម្សាន្តកោះរ៉ុង ហើយជាការកត់សំគាល់ គឺមានភ្ញៀវទេសចរជាតិជាច្រើនអញ្ជើញចូលមកទទួលសេវាកម្មបន្ទប់ស្នាក់នៅតាមឆ្នេរលំដាប់ផ្កាយ ដែលធ្វើគេមានពេញខ្លាំងចំពោះកំណើនភ្ញៀវទេសចរជាតិជួយទ្រទ្រង់អាជីវកម្មទេសចរណ៍ នៅក្នុងអំឡុងរដូវទេសចរណ៍បៃតងឈានចូលមកដល់។ ទេសចរជាតិអន្តរជាតិថ្លែងថា ការដើរកម្សាន្តទេសចរណ៍មកលើកោះរ៉ុងនេះ...
ក្រោយចប់ព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញហើយនោះ បញ្ហាបរិស្ថានអនាម័យតាមទីតាំងរៀបចំពិធីត្រូវធានាបានដោយភាពល្អប្រសើរ ដើម្បីសោភ័ណ្ឌភាពក្នុងទីក្រុង។ នៅតាមបណ្តាទីតាំងសំខាន់ៗ ទាំង០៦ក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងតាមទីតាំង បានបង្កើនការយកចិត្តខ្ពស់ ក្នុងការប្រមែប្រមូលសំរាម និងបាញ់លាងសម្អាតបរិស្ថានអនាម័យតាមដងផ្លូវពាក់ព័ន្ធ ក្រោយព្រឹត្តិការណ៍៦ថ្ងៃបានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន អញ្ជើញចេញទៅលេងកម្សាន្ត។ ពលរដ្ឋ និងភ្ញៀវជាតិ សម្តែងក្តីពេញចិត្តចំពោះការថែទាំបរិស្ថានអនាម័យបានយ៉ាងល្អ ពីសំណាក់ក្រុមការងារអាជ្ញាធរ បើទោះបីជាយប់ថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត មានមនុស្សម្នាកុះករ ចូលទៅកម្សាន្តក៏ដោយ ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត...
ព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរ យាងមក គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់របស់ជាតិ និងប្រជានុរាស្រ្ដខ្មែរ។ ព្រះគ្រូ ប៊ិន អ៊ីម ចៅអធិការវត្តប្រជុំវង្ស និង ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បានសម្ដែងនូវព្រះទ័យ និងក្ដីព្រួយបារម្ភ បន្ទាប់ពីទទួលព័ត៌មាន...
ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលរាជរដ្ឋាភិបាលរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនត្រឹមជាកម្មវិធីកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន ខណៈអាជីវករ លើកឡើងថា ការលក់ដូរមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើនចំណូលក្នុងអំឡុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ កន្លងមក។ ក្រុមអាជីវករ ដែលបានដាក់ស្តង់លក់ទំនិញនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ បានលើកឡើងថា...
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសានេះ មើលឃើញថា កម្មករ កម្មការនី បាននាំគ្នាចូលបំពេញការងាររៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ខែមេសានេះ មានកម្មករនិយោជិត ១០០% បានមកបំពេញការងារឡើងវិញក្រោយឈប់សម្រាកពិធីបុណ្យចូលឆ្នាំដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ ខណៈមានកម្មករកម្មការិនីមួយចំនួនតូចបានស្នើសុំច្បាប់ឈប់សម្រាកបន្ថែមដោយសារមានធុរៈបន្ទាន់។ លោកបានបន្តថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោងចក្រខ្លះអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈ...