ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកម្មវិធី «សភាត្រាប់» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចែករំលែកនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសបេក្ខជន បេក្ខនារី ឱ្យក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។ ថ្លែងទៅកាន់ក្រុមយុវជននាឱកាសនោះ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនស្ថិតលើត្រឹមតែវោហារសាស្ត្រ ឬការនិយាយតែមួយមុខនោះទេ ប៉ុន្តែគឺជាសមត្ថភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់វាសនា និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ប្រើប្រាស់វេទិកាសភាត្រាប់នេះ...
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមសម្ភោធពិធីបើកពិព័រណ៍ ស្នាមញញឹមអង្គរ នៅសាលពិព័រណ៍ Digital Arts Center (CPU ) នាទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ស្នាមញញឹមអង្គរ រៀបចំដោយ ក្រុមហ៊ុន X-Capital Cambodia...
កម្ពុជា នឹងជាម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ គឺរដ្ឋមន្ត្រីការបរទេស...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើងព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយសម្ដេច ជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។» សម្ដេចតេជោបន្តថា តាមរយៈសម្ដេចផ្ទាល់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក៕
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយបី) ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ និងស្ត្រីម្នាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី ២១ខែមេសានេះថា : គាត់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍មែន គាត់នៅជួយការងារនាយកដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា សម្រាប់ការបន្តនិរន្តរភាព និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដោយសម្លឹងឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ដោយឥតប្រែប្រួលឡើយ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្តែង តាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អក្នុងឆ្នាំ២០២៦នេះ ពោលគឺកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអាស៊ានបើទោះបីជាកម្ពុជាជួបប្រទះនឹងសង្គ្រាមឈ្លានពាន ហើយពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជាដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ាយ៉ាងណាក្តី។ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា...
អ្នកជំនាញការពារសត្វព្រៃបានលើកឡើងថា ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុតនៅទូទាំងប្រទេស ខណៈដែលអាជ្ញាធរជាតិអប្សរាការពារយ៉ាងរឹងមាំ ក្រៅពីប្រាសាទបុរាណ។ លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងថា នេះជាភាពជោគជ័យដ៏ធំធេងមួយដែលត្រូវ គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា “ព្រៃអង្គរគឺជាកន្លែងលេខមួយ នៃការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ ដែលក្នុងនោះមាន៩៥ភាគរយជាសត្វល្អិត។ អ្នកជំនាញការពារសត្វព្រៃជាជនបរទេសបានបន្ដថា...
ភ្នំពេញ៖ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា(CSX) បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពមួយនេះ រកប្រាក់ចំណូលបានជិត ១៤ លានដុល្លារអាម៉េរិក កើនឡើង ៣៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) គឺជាកំពង់ផែស្វយ័តទឹកសាបអន្តរជាតិ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបចំនួន ១៣, ៩០៦, ៧៨៧ ដុល្លារអាម៉េរិក...
ភ្នំពេញ៖ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា(CSX) បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពមួយនេះ រកប្រាក់ចំណូលបានជិត ១៤ លានដុល្លារអាម៉េរិក កើនឡើង ៣៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) គឺជាកំពង់ផែស្វយ័តទឹកសាបអន្តរជាតិ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបចំនួន ១៣, ៩០៦, ៧៨៧ ដុល្លារអាម៉េរិក...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារឯករាជជាតិ អធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងបន្តប្រពៃណីសាមគ្គី ឯកភាពជាធ្លុងមួយ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ការក្រើនរំលឹកជាថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ នេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦...